ព័ត៌មានជាតិ

អាមេរិក​ប្រកាស​ត្រៀម​ប្រើប្រាស់​យន្តហោះ​ស៊ើប​ការ Boeing’s P-8A spy plane

ទីក្រុង​វ៉ា​ស៊ិន​តោន​៖​ប្រភព​ព័ត៌មាន​ពី​រ៉​យ​ទ័របាន​ឲ្យដឹងថា​កងទ័ពជើងទឹ​ក​របស់​អាមេរិក​សង្ឃឹ​ម​ថា​នឹង​ដាក់ឲ្យ​ប្រើប្រាស់​នូវ​យន្តហោះ​ប្រភេទ​យកការណ៍​ធន់​ធ្ងន់​មួយ​ដែល​មានឈ្មោះ Boeing Co’s P-8A ។​ជា​ប្រភេទ​យន្តហោះ​ដែល​អាច​ហោះហើរ​បាន​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​និង​ជំនាញ​ខាង​ឃ្លាំ​មើល​ការណ៍​តាម​ដែនទឹក​ផងដែរ​។​

​កងទ័ពជើងទឹក​របស់​អាមេរិកក៏​មាន​គម្រោង​ផងដែរ​ក្នុង​ការទិញ​បន្ថែម​នូវ​យន្តហោះ 117 គ្រឿង​ទៀត​នៃ​យន្តហោះ​ប្រឆាំង​នាវាមុជទឹក​និង​យន្តហោះ​ប្រភេទ​ដទៃ​ទៀត​ផង​ដែរ​ដើម្បី​ដាក់ជំនួស​យន្តហោះ​ស៊ើបការណ៍​ស៊េរី P-3 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin Corp ។​

​យន្តហោះ​ស៊ើបការណ៍ Boeing’s P-8A ដែល​ត្រូវបាន​ចុះ​កុងត្រា​ក្នុងការ​ផលិត​នៅ​ឆ្នាំ 2004 បានដាក់​ការសាកល្បង​ទី​មួយ​នា​ឆ្នាំ 2009 ហើយ​មក​ទល់​នឹង​ពេលនេះ​មានកា​រក​ម្ម៉​ង់​ទិញ​ចំនួន 8 គ្រឿង​ហើយ​ពី​ប្រទេស​ឥណ្ឌា​គឺ​នៅ​មុនពេល​ដែល​វា​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ក្នុង​ការតាំង​ពិ​ពរណ៍​យន្តហោះ​អន្តរជាតិ​នៅ​ទីក្រុង​ឌូ​បៃ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទៀត​៕​

2013-11-07T104707Z_1946755745_GM1E9B71G1V01_RTRMADP_3_HONGKONG

មតិយោបល់