ម៉ាក់យាយ Dottie អាយុ 89 ឆ្នាំជាអ្នករស់នៅក្នុងទីក្រុង New Hampshire ហើយម៉ាក់យាយប្រកបការងារជាអ្នកបើកឡានតាក់ស៊ីនៅទីនេះអស់រយៈពេល 36 ឆ្នាំមកហើយ។ការងារតំបូងរបស់ម៉ាក់យាយគ្រាន់តែជាអ្នកទទួលភ្ញៀវតាមទូរស័ព្ទនៅក្រុមហ៊ុនតាក់ស៊ីប៉ុណ្ណោះតែក្រោយមកម៉ាក់យាយក៏បានឡើងតំណែងជាអ្នកបើកបរមកទល់នឹងពេលនេះ។
ថៅកែរបស់ម៉ាក់យាយតែងតែសរសើរនិងនិយាយថាអតិថិជនដែលទូរស័ព្ទមកក្រុមហ៊ុនតាក់ស៊ីរបស់គាត់តែងតែរកតែម៉ាក់យាយ Dottie ប៉ុណ្ណោះនៅពេលដែលម៉ាក់យាយបាននិយាយនៅក្នុងកិច្ចសម្ភាសមួយដែរថាប្រហែលជាគាត់ជាអ្នកបើកបរដែលចូលចិត្តប្រើប្រាស់ល្បឿនមធ្យមហើយគាត់មិនដែលប្រើប្រាស់ទូរស័ព្ទនៅក្នុងម៉ោងការងារជាពិសេសនៅពេលបើកបរនោះទេហើយក៏មិនដែលខ្វល់ពីរឿងលុយធីបដែរ។
គួរបញ្ជាក់ថានៅក្នុងទីក្រុង New Hampshire មានផ្លូវតូចធំជាង 3000 ផ្លូវហើយគេជឿជាក់ថាមានតែលោកយាយទេដែលជាមនុស្សតែមួយគត់ដែលអាចចំណាំផ្លូវបានដោយមិនបាច់មានផែនទី៕
មតិយោបល់