ព័ត៌មានជាតិ

សត្វ​ដ៏​កម្រ​ត្រូវ​បាន​សម្លាប់​នៅ​អាហ្វ្រិក​ខាង​ត្បួង

អាហ្វ្រិក៖ តាម​​ប្រភពព័ត៌​មាន​ សូហា​ ​ដែល​ចុះ​ផ្សាយ​កាល​ពីថ្ងៃ​ទី ​១៩​ ខែ​ វិច្ឆកា​ ឆ្នាំ ​២០១៣​ នេះ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​អ្នក​ប្រមាញ់​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ​ Melissa​ Bachman​ បាន​ប្រមាញ់​សត្វ​ដែល​ជា​ធន​ធាន​ធម្ម​ជាតិ​ដ៏​កម្រ។​

រហ័សនាមរបស់នារីម្នាក់នោះត្រូវបានគេដាក់ឈ្មោះឲ្យថា “Death” បន្ទាប់​ពីនាង​បាន​បង្ហាះ​រូបភាព​នៃ​ការ​សម្លាប់​ប្រភេទ​សត្វ​ដ៏​កម្រ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដូច​ជា​ តោ​ និង​ រមាសជា​ដើម​។​ ជា​ពិសេស​នៅ​ពេល​ថ្មី​នេះនា​ង​បាន​បង្ហាះ​រូប​សត្វ​តោ​ដែល​នាង​បាន​សម្លាប់​ដាក់​នៅ​លើ ​Twitter​ និង​ Facebook​ របស់​នាង​។​

ការអភិរក្សសត្វជិតផុតពូជនៅក្នុងសៀវភៅក្រហមបានសរសេរថា តោ​ត្រូវ​បាន​ចាត់​ជា​សត្វ​ងាយ​រង​គ្រោះ​ ដូច្នេះហើ​យ​ចំនួន​របស់​ពួក​វា​មាន​មិន​ច្រើន​ទេ​ ព្រោះ​ការ​គំរាម​កំហែង​ឈាន​ទៅ​រក​ភាព​ហិន​ហោច​ដោយ​សា​ពួក​ព្រាន​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេសជា​ច្រើន​រួម​ទាំង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។​

ឥឡូនេះប្រទេសអាហ្វ្រិកខាងត្បួងបានទទួលការហាមប្រាម និង​ពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្លាប់​ដ៏​កម្រ​របស់​អ្នក​ប្រមាញ់​ស្រី​ដែល​បង្ហាះ​រូប​នៅ​តាម​អ៊ីន​ធឺ​ណេត៕​







មតិយោបល់