ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករជនជាតិខ្មែរមួយរូប កំពុងធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើលនឹងស្នាដៃរឿង

ម្នាក់ៗគេបានត្រឹមតែស្គាល់ថា ស្នាដៃស្ពត និងភាពយន្តខ្លីៗ និយាយជាភាសាអង់គ្លេស ដែលសម្ដែង ដោយជនបរទេស ដូចជាក្នុងរឿង “Boy” រឿង”Evoking ឬ ដាស់វិញ្ញាណ” និងក្នុងរឿងជាច្រើនផ្សេងទៀត ដែលជាដាក់ឈ្មោះផលិតករ Tim Pek (ធីម បុិក) ល្អ និងគួរឲ្យសរសើរប៉ុណ្ណោះ។ ប៉ុន្តែគេមិនដែលដឹងថា ម្ចាស់ពានរង្វាន់ ពីការផលិតភាពយន្តរឿង “វិញ្ញាណក្រហម ឬ The Red Scence” នៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០០៦រូបនេះ គឺជាជនជាតិខ្មែរនោះទេ។

អុីចឹងហើយទើបម្នាក់ៗ ចាប់អារម្មណ៍នៅពេលដឹងថា លោកគឺជាអ្នកជំនាញ មានស្នាដៃរាប់មិនអស់ ក្នុងការផលិតភាពយន្តខ្លីៗ ស្ពត ជំនាញកាត់ត មិនចាញ់លិតករបរទេស ដែលមហាជនភាគច្រើន ធ្លាប់តែឲ្យតម្លៃ ជាងជនជាតិខ្លួននោះ។

ផ្អែកតាមការឆ្លើយឆ្លង តាមសារអេឡិចត្រូនិចពីប្រទេសអូស្ត្រាលី លោក ធីម បុិក ជនជាតិខ្មែររស់នៅប្រទេសអូស្ត្រាលី បានអះអាងថា លោកបានទទួលការ បណ្ដុះបណ្ដាល ក្នុងជំនាញផលិតភាពយន្តទាំងការផលិតស្ពត វីដេអូឯកសារ ជាអ្នកកាត់ត និងការចាក់ពណ៌វីដេអូ នៅក្នុងប្រទេសអូស្ត្រាលី ស្ទាត់ជំនាញជាយូរ មកហើយ ទើបលោករមែងផលិតភាពយន្តខ្លីៗ ជាពិសេសរឿងខ្លីរន្ធត់ៗ និងព្រឺព្រួច ហើយដាក់បង្ហោះ នៅលើយូធូប។ មកទល់ពេលនេះ លោកផលិតបានច្រើនរឿងហើយ ដោយភាពយន្តខ្លីនីមួយៗ លោកក៏នឹងមានគំនិតបន្លាយ ជាភាពយន្តខ្នាតធំ ប្រសិនបើមានដៃគូ សហការបោះទុន ចង់ឲ្យលោកផលិត។

កាលពីខែ៩កន្លងទៅ លោកបានចុះមកលេងកម្ពុជា ហើយបានផលិតស្ពតខ្លី ក្រោមចំណងជើងថា”Cambodia’s Wonderland” ដែលឆ្លុះបញ្ចាំងពីអច្ឆរិយ:នៃកម្ពុជា និងផលិតស្ពត ក៏ដូចជាវីដេអូរឿងជាច្រើន ដើម្បីឲ្យបរទេសកាន់តែស្គាល់កម្ពុជា។ លោកថាខ្លួនទទួល បានការទទួលស្គាល់លើជំនាញផលិតប្លង់រឿង សំទ្បេង និងបច្ចេកទេសថត ជាយូរមកហើយ ទើបនៅក្នុងប្រទេសអូស្ត្រាលី លោកទទួលជោគជ័យ ក្នុងការបើកក្រុមហ៑ុនផលិតស្ពត ផលិតវីដេអូឯកសារ ជំនាញកាត់ត ចាក់ពណ៌កុន និង Sound ជាដើម នៅក្នុងប្រទេសអូស្ត្រាលី ដោយក្នុងពេលដ៏ខ្លី លោកក៏នឹងគ្រោង ចុះមកផលិតភាពយន្ត ដោយជ្រើសយកជនជាតិខ្មែរ នៅលើទឹកដីកម្ពុជា ឲ្យសម្ដែងផងដែរ។

លោកថាភាពយន្តខ្លីៗ ដែលលោកផលិតឡើងកន្លងមក បើទោះជានិយាយ ភាសាបរទេស និងមើលរសជាតិដូចជា ភាពយន្តបរទេស ប៉ុន្តែមិនមានស្នាដៃ ណាមួយ ដែលគ្មានការចូល រួមសម្ដែងពីជនជាតិខ្មែរ នោះទេ។ ជាក់ស្ដែងក្នុងរឿង “Boy” ដែលមានការចាប់អារម្មណ៍ ក្រោយការបង្ហោះនោះ តួអង្គក្មេងប្រុស គឺជាជនជាតិកម្ពុជានោះទេ ខណ:ដែលតួអង្គស្រីជាជនជាតិហ្វីលីពីន និងមានជនជាតិអូស្ត្រាលី ចូលរួមសម្ដែងដែរ។ លោកប្រកាសថា ចង់ឲ្យអន្តរជាតិដឹងថា ជនជាតិកម្ពុជា ក៏មានលទ្ធភាពផលិតភាពយន្ត កម្រិតបរទេសមិនចាញ់គ្នា ទើបលោកតែងផលិតរឿងខ្លីថ្មីៗ ដាក់បង្ហោះជារឿយៗ។

ខាងក្រោមនេះជាស្នាដៃខ្លះៗ របស់លោក ដែលស្ទើរតែមើលមិនដឹងថា ជាការផលិតដោយជនជាតិកម្ពុជា៖

https://www.facebook.com/tim.pek.7/videos/pcb.10157504477008187/10157504437618187/?type=3&theater

មតិយោបល់