នៅថ្ងៃទី ២០ខែ វិច្ឆិកា នេះប្រភពព័ត៌មានបរទេសនានាបានផ្សាយឲ្យដឹងថា នៅលើទំព័របណ្តាញទំនាក់ទំនងសង្គមរបស់តារាចម្រៀងរ៉េប បានបោះពុម្ពផ្សាយ រូបថតស្រីអាក្រាតជាច្រើនសន្លឹកនៅលើឆ្នេរសមុទ្រ។
តារាចម្រៀងរ៉េបវ័យក្មេង ឈ្មោះ Christopher Reis នៅពេលថ្មីៗនេះដែរ បានបង្ហោះរូបថត ផ្ទាល់ខ្លួនរបស់នាង ជាមួយនឹង រូបថតស្រីអាក្រាតម្នាក់អង្គុយលើបុរសម្នាក់ ។ Christopher Reis បានធ្វើការអះអាងថា រូបថតនេះដែរ ជារូបថតរបស់ Rihanna ដែលជាតារាចម្រៀងសិចស៊ី ទាំងក្នុងជីវិតសិល្បៈ និងឯកជននោះ។
អ្នកលេងលើបណ្តាញអនឡាញជាច្រើន ដែលត្រូវជាមិត្តភក្តិក៏ដូចជាអ្នកគាំទ្រតារាចម្រៀងខាងលើ បានធ្វើការបញ្ជេញមតិថា រូបថតមនុស្សស្រីដែលស្រាតអង្គុយលើបុរសម្នាក់នោះ វាស្រដៀងទៅនឹង Rihanna តែរឿងដែលសំខាន់នោះ ដែរ គឺថា ស្ត្រីក្នុងរូបភាពនេះមិនមានរូបសាក់តែប៉ុណ្ណោះ ។ ប្រភពខ្លះបាននិយាយថា រូបភាពនោះ ជារូបភាពតារាចម្រៀង Rihanna កាលពីប៉ុន្មានឆ្នាំមុន និងខ្លះទៀតថាជារូបភាព ក្លែងតែប៉ុណ្ណោះ។
មកទល់នឹងពេលនេះ តារាចម្រៀង Rihanna នៅមិនទាន់ចេញមុខបកស្រាយនៅឡើយនោះទេ លើបញ្ហានេះ៕
មតិយោបល់