ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្សែភាពយន្ត​ខ្នាត​ធំ​ខ្មោច​កំប្លែង “​រឿង ​៧​ថ្ងៃ ” នឹងដាក់​បញ្ជាំង​ក្នុងខែ មីនា​

​ក្រោយ​ពី​ការ​ទន្ទឹង​រងចាំ​ទស្សនា​រឿង “​រឿង ​៧​ថ្ងៃ “របស់​ផលិតកម្ម Rich Kids Media យ៉ាង​យូរ​នោះ ពេល​នេះ​ដែរ ទស្សនិកជន នឹង​ទទួល​បាន​ភាព​រីករាយ ដោយ​ខាង​ផលិតកម្ម​បានប្រកាស​នឹង​ដាក់​បញ្ជាំង​ក្នុងខែ មីនា ខាងមុខនេះ ។​
“​រឿង ​៧​ថ្ងៃ ” ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ខ្មោច​កំប្លែង ដោយ​ចំណាយ រាប់​ម៉ឺន​ដុល្លារ និង តួអង្គ​ជាច្រើ​នាក់ កំពុង​ត្រៀមខ្លួន​យ៉ាង​ស្រេច វាយលុក​ទីផ្សារ ។​
2015-02-16_154012
​ខ្សែភាពយន្ត​ខ្នាត​ធំ​ខ្មោច​កំប្លែង “​រឿង ​៧​ថ្ងៃ ” របស់​ផលិតកម្ម Rich Kids Media នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនា ថ្ងៃទី ០6-​មីនា​-2015 នៅ ៖ – រោងភាពយន្ត Legend ទាំង 3 សាខា ( ផ្សា​ទំនើប City Mall, TK និង Legend ផ្សា​ស្ទឹងមានជ័យ ) – Platinum Cineplex ( ផ្សា​ទំនើប សូរិយា ) – Major Cineplex ( ផ្សា​ទំនើប Aeon )
​ដូចនេះ​សូម​បងប្អូន​ចូលរួម ទស្សនា គាំទ្រ​អោយ​បាន​ច្រើន​កោះករ នូវ​ខ្សែភាពយន្ត​ដ៏​ល្អ​មួយ​នេះ ដែល​ផ្តល់​មក​នូវ​សំណើច ភាពភ័យខ្លាច លាក់បាំង តាមដាន ជូន​បងប្អូន​ទស្សនា មិន​អោយ​ខកចិត្ត​ឡើយ ។ ហើយ​សង្ឃឹម​ថា​បន្ត​ការគាំទ្រ Rich Kids Media នូវ​រឿង​ថ្មីៗ បន្ថែមទៀត​។ ដូចនេះ សូម​បងប្អូន​ចូលរួម​គាំទ្រ​វិសយ័​សិល្បៈ​ខ្មែរ ក៏ដូចជា​វិសយ័​ខ្សែភាពយន្ត​ខ្មែរ ។ នេះ​បើ​តាម​ការប្រកាស​របស់​ផលិតកម្ម Rich Kids Media កាលពី​ថ្ងៃ​ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅលើ YouTube ។​

​ជាមួយ​នឹង​សេចក្តីប្រកាស ខាងលើ ដំណឹង ចង់​បញ្ជាក់​ថា ពិត​ឬ​មិន​ពិត នោះ ភ្នាក់ងារ​យក​ព័ត៌មាន​យើង បាន​ព្យាយាម​ខ​ល ទៅ​សម្ភាស លោក ជួន សុវណ្ណ​វាសនា ដែល​ជា​ម្ចាស់​ភាគហ៊ុន ផលិតកម្ម Rich Kids Media ប៉ុន្តែ​លេខ 093**9999 ខាង​ដំណឹង​ទាក់ទង​រាល់​ពេល​នោះ បែរ​ជា​ខ​ល​ទៅ​ជួប​អ្នកផ្សេង ដោយ​អះអាង​ថា លេខ​នេះ លោក​ទើបតែ​ទិញ ។ ដូចនេះ យើង​មិន​ទាន់​សុំ​សេចក្តី អធិប្បាយ​បាន​នៅឡើយ​នោះទេ ។​
​បញ្ជាក់​ផង​ដែរ​ថា “​រឿង ៧​ថ្ងៃ ” ជា​រឿង​មួយ​របស់​ផលិតកម្ម Rich Kids Media ត្រៀម​សម្រាប់​ប្រកួតប្រជែង​ពានរង្វាន់​ខ្សែភាពយន្ត ក្នុង​តំបន់​អាស៊ី ៕
​ទស្សនា​ឃ្លិប​វីដេអូ​រឿង “​រឿង​៧​ថ្ងៃ ” ដូចខាងក្រោម​នេះ ៖​

មតិយោបល់