ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ភូតថា ប្រធានា​ធិបតី​​មិចស៊ិកូ​ក៏​ជា​​អ្នកគាំទ្រ​ខ្លួនដែរ​

បើយោងតាមប្រភពព័ត៌មា​ន msn បានចុះផ្សាយ​ឲ្យដឹងថា តារាចម្រៀង​វ័យ Justin Bieber បានចែកចាយ​អារម្មណ៍​របស់ខ្លួន ​ជាមួយនឹង​​អ្នកគាំទ្រ​​នៅក្នុងប្រទេស ម៉ិចស៊ិកូ ហើយក្នុងចំណោម​អ្នកគាំទ្រក៏មាន​​​ប្រធានាធិបតីប្រទេសនេះផងដែរ​ដែលបានជួប និងគាំទ្រ​ខ្លួន ​។
Justin Bieber
ជាមួយនឹងព័ត៌មាននេះ ក្នុងរយៈពេលដ៏ខ្លី ​ទំព័រ​របស់​ប្រធានាធិបតីមិស៊ិកូ ​Enrique Pena Nieto បាន​ធ្វើការច្រានចោល ​​ដោយសរសេរ​ជាភាសា​មិចស៊ិកូ ថា ​ “លោក​ប្រធានធិបតីមិនដែលជួប​ Justin Bieber ឡើយ”។​ ក្រោយពី​​ទំព័រនេះ ​អះអាង Justin Bieber ក៏ប្រញាប់ប្រញាល់​កែអាក្រក់ទៅជាល្អផងដែរ​។​

សម្រាប់អ្នកលេងលើ​បណ្តាញ​អ៊ីនធឺណេតវិញ ​បានបញ្ចេញមតិថា Justin Bieber សម្ងែង​ទំនុកចិត្ត និង​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន​លើសលប់ពេកហើយ​៕​

មតិយោបល់