ភ្នំពេញៈ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយនូវអត្ថបទ ថាយ៉ែម សំអូន ត្រូវបានមិត្តភក្តិខ្ចីលុយ ២ម៉ឺនដុល្លារមិនសងនោះ ស្រាប់តែតារារូបនេះ រាងក្តៅចុងច្រមុះ ចេញមុខបញ្ចាក់ពាក់ព័ន្ធនឹងចំណុចនេះ ។
នៅរាត្រីថ្ងៃទី២២ ខែកញ្ញា យ៉ែម សំអូន បានចេញមុខបកស្រាយលើគណនីហ្វេសប៊ុកខ្លួនថា សូមអរគុណរសារព័ត៌មានដែលបានចុះផ្សាយអំពីខ្ញុំ ខ្ញុំចង់ជំរាបដល់ទស្សនិកជនទាំងអស់ថា ទូសព្ទ័ខ្ញុំបើក ២៤ម៉ោងទាំងពីរប្រពន្ធ័ Facebook online រហូត គ្មានហេតុផលអីដែលមិនអាចទាក់ទងបាននោះទេ ព្រោះការងាររាល់ថ្ងៃភ្ញៀវ ខល មកទាក់ទងធ្វើកម្មវិធីផ្សេងៗ។
តារាចម្រៀង និងសម្តែងខាងលើបានបន្តថា បើបិទទូរស័ព្ទប្រៀបដូចជាបិទឆ្នាំងបាយខ្លួនឯងចឹង ម្ល៉ោះហើយបើមានចម្ងល់ ឬបញ្ហាផ្សេងៗអ្នកទំនាក់ទំនងខ្ញុំបាទបាន អត្ថបទមួយនេះមិនបានទាក់ទងមកខ្ញុំដើម្បីសុំការសំភាសន៍នោទេ។
តារាខាងលើបានបន្ថែមទៀតថា កាងារខ្ញុំរវល់រាល់ថ្ងៃអត់ទំនេរទេ និយាយពីអ្នកណាអ្នកនោះទេ ហើយអ្នកដែលប្រឌីតរឿងរបស់គេ ដើម្បីសេចក្ដីសុខខ្លួនឯង សូមប្រយ័ត្នផង ទេវតាមានភ្នែក សាងល្អបានល្អ អ្នកណាសាងអីបានហ្នឹង៕
មតិយោបល់