ព័ត៌មានសិល្បៈ និងកម្សាន្ត

តា​រា​ម៉ូ​ដែ​ល​ ​ Chen​ ​Yi​ ​Man​ ​ស៊ូ​​ស្លា​ប់​​ឲ្យ​តែ​បា​ន​​កែ​​ស​ម្ជ​ស្ស​​

ថ្មីៗនេះដែរ​តារាម៉ូដែល​ចិន នាង Chen Yi Man បាន​បង្ហាញរូបភាព​ស៊េរីជា​សាធារណៈ ​​ដែលជា​រូបភាព​វះកាត់នៅក្នុងប្រទេស​កូរ៉េ ។​ក្នុងរូបភាព​នោះ​ស្រីស្រស់រូបនេះ ​បាន​ធ្វើការវះកាត់​កែ​​សម្ជស្ស ​ជាច្រើនកន្លែង ដូចជាភ្នែក ​ច្រមុះ ដើម​ទ្រូង ភ្លៅ និងចំណុចផ្សេងៗ​ទៀតលើរាងកាយ​​សឹងតែ​កែ​​មិនចន្លោះទៅហើយ​។​

ស្រីស្រស់សោភា ​ជាមួយនឹងសម្រស់បច្ចុប្បន្នកាល​បុរសៗ​ជាច្រើន​ចង់​ថ្នាក់ថ្នម​​​បាននិយាយថា ដើម្បីវះកាត់កែសម្ជស្សបាន នាង​បាន​ជម្នះ​ជាច្រើនពីគ្រួសារ ដោយក្នុងនោះ​ឪពុកម្តាយនាង​មិនយល់ព្រមនោះទេ ​តែ​ដើម្បី​ភាពស្រស់ស្អាត ក្នុងជីវិតប្រចាំថ្ងៃ នាង​​ក៏សម្រេចចិត្ត​មិនខ្វល់ពីគ្រួសារឡើយទោះបី​ជា​ត្រូវ​ស្លាប់ ​។​

ក្រោយពីវះកាត់ឃើញថា តារាម៉ូដែល Chen Yi Man ​មានរូបរាង​ស្រស់សោភា ខុសពីមុន​ឆ្ងាយតែម្តង ។​ស្រីស្រស់​កម្ពស់ ១៧៥ សង់ទីម៉ែត្រនេះ បាននិយាយថាប្រាប់​​អ្នកយកសារព័ត៌មានថា ដើម្បីភាពស្រស់ស្អាតនាពេលបច្ចុប្បន្ន​នាង​មិនខ្វល់ពីអ្វី​ទាំង​អស់សម្រាប់អនាគត់កាល​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/ChenYiMan2_zpse3483b48.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChenYiMan1_zps25dac6ab.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChenYiMan4_zps9ad72980.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChenYiMan7_zps91257f33.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChenYiMan8_zps13b5b1b7.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChenYiMan5_zpsf59493d6.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChenYiMan3_zps5c1ffa34.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChenYiMan6_zps269c9aab.jpg

មតិយោបល់