តារាសាច់ដុំរាងសង្ហារ ចេសាន់ ដែលជាមិត្តភក្តិជិតស្និតរបស់កញ្ញា ចេនី បានលត់ជង្គង់សុំរៀបការជាមួយសង្សារ របស់នាង ដែលជារឿងហួសចិត្តបំផុត ព្រោះមានមិត្តទ្រូសមិត្ត ហើយជារឿងដែលគ្រប់គ្នាមិនដែលធ្លាប់នឹកស្មានដល់ ថា អាយដលដ៏ស្រស់សង្ហារ ជាប្រុសស្រលាញ់ភេទដូចគ្នា។
ហើយពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមនានា កំពុងមានភាពល្បីល្បាញ ចំពោះរឿងហួសចិត្តមួយនេះ ខណៈដែល ចេសាន់ បឺរេន ជាបុរសរូបសង្ហារធ្លាប់តែអង្រួនចិត្តក្រមុំៗ ហើយមិត្តភក្តិជិតស្និទ្ធរបស់កញ្ញា ចេនី តែនៅសុខៗបែរជាលូកថ្លើមមិត្តភក្ដិទៅវិញ។
សូមជម្រាបបន្ថែមថា តួឯកស្រីល្បីរូបនេះ ធ្លាប់ថតរូបបែបសិចស៊ីបំផុតនៅក្នុង Image Magazine ជាមួយតារាសង្ហារ ចេសាន់
ហើយបានផុសរូបភាពក្នុងអិនស្តារក្រាម ហើយជានារីដែលបង្ហោះរូបភាពរបស់សង្សារនាង ដែលត្រូវបានមិត្តក្បត់លុតជង្គង់សុំសង្សាររៀបការជាមួយគ្នាស្រស់ ហើយជារឿងដ៏ខកបំណងបំផុតសម្រាប់ ហ្វេនៗ នារីៗ ដែលធ្លាប់គាំទ្រ ចេ សាន់ ៕
ប្រភព៖ khaosod
មតិយោបល់