ព័ត៌មានជាតិ

អ៊ីរ៉ង់​និង​មហាអំណាច​ទាំង 5 នៅ​បន្ត​ការពិភាក្សា​គ្នា​ដល់​ថ្ងៃ​ទី 2

​ទីក្រុង Geneva(21/11/13) ៖​ការពិភាក្សា​គ្នា​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​រវាង​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្ត​សុខ​អង្គការសហប្រជាជាតិ​រួម​ទាំង​អាល្លឺម៉ង់​ជាមួយនឹង​ភាគី​អ៊ីរ៉ង់​បាន​បន្ត​អូសបន្លាយ​ដល់​ថ្ងៃទី 2 នៃ​កិច្ច​ពិភាក្សា​ដែល​បាន​ធ្វើឡើង​តាំងតែ​ពី​ថ្ងៃ​ពុធ​។​
Iran
​ប្រធាន​ផ្នែក​នយោបាយ​ការបរទេស​របស់​សហ​គ​មន៍​អ៊ឺរ៉ុប​លោក Catherine Ashton និង​ក៏​ត្រូវ​ជា​អ្នកតំណាង​ឲ្យ​ក្រុម​ប្រទេស P5+1 ដែល​មាន​ប្រទេស​មហាអំណាច​ទាំង 5 ដូចជា​អង់គ្លេស​ចិន​បារាំង​រូស្ស៊ី​អាមេរិក​និង​អាល្លឺម៉ង់​បាន​បើក​កិច្ច​ពិភាក្សា​គ្នា​ជាមួយ​ភាគី​អ៊ីរ៉ង់​ដែលមាន​លោក Mohammad Javad-Zarif តំណាង​ឲ្យ​ក្រុម​ប្រតិភូ​។​

​កិច្ច​ពិភាក្សា​គ្នា​សាជាថ្មី​កាលពី​ថ្ងៃ​ពុធ​នេះ​ជា​លើក​ទី 3 ហើយ​ក្នុង​រយៈពេល​ត្រឹមតែ​មួយខែ​ចុងក្រោយ​នេះ​ហើយ​នៅ​ចាំបាន​ថា​កិច្ចប្រជុំ​ចុងក្រោយបង្អស់​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី 7 វិច្ឆិកា​ថ្មីៗ​នេះ​បាន​បន្ត​ការពិភាក្សា​ដោយ​គ្មាន​ការ​ព្រៀងទុក​ដូច​គ្នា​ដល់​ទៅ 3 ថ្ងៃ​ដោយសារ​តែ​ភាគី​ទាំងពីរ​មិន​អាច​សម្រេច​ទៅ​ដល់​កិច្ចព្រមព្រៀង​គ្នា​ណាមួយ​ឡើយ​៕​

មតិយោបល់