ភ្នំពេញៈ ខណៈដែលលោកប៉ែន ចំរ៉ុង ត្រូវគេរិះគន់ពេញទំហឹងរឿងបោះបង់ភរិយាមានអេតាស៊ីវិល ទាំងនាងមានពរពោះជិតគ្រប់ខែផងនោះ តារារូបនេះក៏ត្រូវគេទម្លាយថាបានបង្កាត់ទំនាក់ទំនងជាមួយអតីតកំណាន់ចិត្តចាស់ដែលរស់នៅអាមេរិកដូចដើមនោះដែរ។ បើទោះជាសាមីខ្លួនបដិសេធផ្ដល់បទសម្ភាសន៍ ក៏គេកត់សម្គាល់ទិន្នន័យកាន់តែច្រើនថាលោក និងកញ្ញាផល្លា ដែលធ្លាប់ចងសម្ព័ន្ធគ្នាឲ្យខ្ចីលុយខ្ចីកាក់នោះ ត្រលប់មកល្អូកល្អិនវិញ។
ប្រភពទុកចិត្តបានអះអាងថា លោកប៉ែន ចំរ៉ុង និងស្រ្តីឈ្មោះផល្លារស់នៅសហរដ្ឋអាមេរិក ដែលពីបានផ្ទុះកំហឹងដាក់គ្នារហូតផ្អើលហ្វេសប៊ុកនោះបានត្រលប់មកទាក់ទងគ្នាវិញហើយ បន្ទាប់ពីតារារូបនេះមានដំណឹងលែងលះជាមួយភិន សុដាលីស។ ហេតុផលនៃការបកក្រោយ គេនៅមិនទាន់ដឹងថាតើជាស្នេហាដូចមុន ឬក្នុងន័យរាប់អាននៅឡើយនោះទេ ក្នុងពេលដែលផ្ទុះរឿងចម្រូងចម្រាស់គ្នា ភាគីខាងបងប្រុសរបស់លោកប៉ែន ចំរ៉ុង បានអះអាងថានារីឈ្មោះផល្លានោះមិនមែនសង្សាររបស់ប្អូនប្រុសលោក ប៉ុន្តែបានសារភាពថាបានផ្ដល់លុយផ្ដល់កាក់ឲ្យលោកប៉ែន ចំរ៉ុងខ្ចី។
ក្នុងពេលលោកប៉ែន ចំរ៉ុង និងភិន សុដាលីស ប្រកាសចំណងស្នេហ៍បើកចំហរ គណនេយ្យមួយបង្ហោះរូបកៀកកើយរវាងលោកប៉ែន ចំរ៉ុង និងនារីឈ្មោះផល្លា ដោយបានចោទថាលោកបានបោកចិត្ត និងបានបោកប្រាក់របស់នាងជាច្រើន ប៉ុន្តែចុងក្រោយបែរជាលោកមកស្រលាញ់ភិន សុដាលីស។ ម្ចាស់គណនីដដែលបន្តថា បើលោកប៉ែន ចំរ៉ុង មិនស្រឡាញ់នារីម្នាក់នៅប្រទេសអាមេរិកនោះទេ ដាច់ខាតត្រូវតែសងលុយនាងឲ្យអស់។ ប៉ុន្តែភ្លាមក្រោយពីការប្រកាសនេះ លោកប៉ែន រស់ បងប្រុសរបស់ប៉ែន ចំរ៉ុង បានអះអាងថានារីឈ្មោះផល្លានោះ មិនមានជំពាក់ជំពិនអ្វីក្រៅពីចុះមកលេងស្រុកខ្មែរម្ដងៗ ហើយក៏បបួលប្អូនលោកញាំអីជួបជុំតារាសិល្បៈនោះទេ។
លោកបានទទួលស្គាល់ថានាងបានឲ្យលុយប្អូនលោកខ្ចី ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះ គឺមិនដល់ថ្នាក់ត្រូវប្រកាសទារនៅលើហ្វេសប៊ុកនោះឡើយ។ បន្តបន្ទាប់មកក៏មានដំណឹងថាប៉ែន ចំរ៉ុង លក់ឡានចាស់សងលុយនាង ហើយផ្ដាច់ទំនាក់ទំនងទាំងស្រុងមុនចុះអេតាស៊ីវិលជាមួយភិន សុដាលីស។ អ៊ីចឹងហើយទើបម្នាក់ភ្ញាក់ផ្អើល បន្ទាប់ពីមានដំណឹងថាប៉ែន ចំរ៉ុង និងនារីឈ្មោះផល្លា បានទាក់ទងខលរកគ្នាជាថ្មី ដែលការភ្ជាប់គ្នារបស់ពួកគេធ្វើឲ្យមានការភ្ញាក់ផ្អើល។ ប្រភពពីអ្នកជិតស្និទ្ធិនារីឈ្មោះផល្លានៅអាមេរិកបានអះអាងថា លោកប៉ែន ចំរ៉ុង និងនារីម្នាក់នោះរាប់គ្នាវិញហើយ ហើយម្នាក់ៗក៏ប៉ាន់ស្មានថាភ្លើងស្នេហ៍ឆ្លងទ្វីបរបស់ពួកគេនឹងឆេះម្ដងទៀតផងដែរ បើទោះជាលោក ប៉ែន រស់បដិសេធថា ប្អូនលោកគ្រាន់តែរាប់អាននាង និងថាទំនាក់ទំនងនោះមិនមែនជាសង្សារ៕
មតិយោបល់