ព័ត៌មានសិល្បៈ និងកម្សាន្ត

លី​តូ​វ​ហួរ​៖​បំណងប្រាថ្នា​តាំងពី​កុមារភាព​ចង់​ក្លាយ​ជា​កសិករ​

​ជាមួយ​នឹង​រឿង​ថ្មី លក្ខណៈ 3D ដែល​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ក្រោម​ចំណងជើង​ថា Firestorm <風暴> ដោយ​ត្រូវ​វាយលុក​ទីផ្សារ នៅ​ថ្ងៃ​ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៣ ខាងមុខនេះ ដោយ តារា​សម្តែង លី​តូ​វ​ហួរ បាន​ធ្វើឲ្យ​គេ​ចាប់អារម្មណ៍​ក្នុង​បទសម្ភាស​។​
Andy Lau
​បើ​យោង​តាម​សារព័ត៌មាន ចិន​នានា​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី ២០ ខែវិច្ឆិកា នេះ បានឲ្យដឹងថា តារា​សម្តែង​ជើងចាស់​ដែល​មាន​ប្រជាប្រិយភាព​ហូរហៀរ លោក លី​តូ​វ​ហួរ បាន​អង្គុយ​ផ្តល់​បទ​សំភាស ជាមួយនឹង​ផលិតកម្ម Sina Entertainment ដើម្បី​ផ្តល់​មតិ និង​ពិភាក្សា ជាមួយនឹង​សាច់រឿង​ថ្មី និង​ទាក់ទង​ទៅលើ​សំនួរ​អំពី​ជីវិត​ផ្ទាល់ខ្លួន​។​

​ក្នុង​រឿង Firestorm លោក Andy Lau ហៅ​លី​តូ​វ​ហួ បាន​សម្តែង​ជា​តួ​ប៉ូលិស ដើម្បី​ស្វែងរក​ឃាតករ ជូន​ជនរងគ្រោះ និង​ចាប់​មេដឹកនាំ​ក្មេង​ទំនើ​ង​។​លី​តូ​វ​ហួរ បាន​ពន្យល់ថា គាត់​ចង់​ប្រើ​ខ្សែភាពយន្ត​នេះ ឲ្យ​អ្នក​ទាំងអស់​គ្នា​គិត​ពី​ប៉ូលិស​ម្នាក់​ដែល​ល្អ​ជួយ​ដល់​សង្គម​។ តែ​អ្វី​ដែល​ធ្វើឲ្យ​អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​ចាប់អារម្មណ៍​នោះ​ខណៈ​ដែល​គាត់​បើ​ចំហរ​ពី​ជីវិត​ផ្ទាល់ខ្លួន​របស់​គាត់ ដែល​មាន​តាំងពី​កុមារភាព ដោយ​ចង់​ក្លាយ​ជា​កសិករ​ម្នាក់ តែ​បំណងប្រាថ្នា​នោះ បែរ​ជា​ខក​បំណង​ព្រោះ​ពេល​ធំ​ឡើង លោក​ក្លាយទៅជា​តារា​សម្តែង​ទៅវិញ​។​តែ​ទោះបីជា​បរាជ័យ លោក Andy Lau មិន​សោកស្តាយ​នោះទេ តែ​សំខាន់​ផ្តោត​ជីវិត​រីករាយ​ចំពោះ​អ្វី​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​៕​

មតិយោបល់