ព័ត៌មានសិល្បៈ និងកម្សាន្ត

ថតតែ​៣ថ្ងៃទិនហ្វីស៊ីថ្លៃរាប់លានហុងកុង​ ពីឪពុកខ្លួន​

តារាសម្តែង​ជើងចាស់ ដែលធ្លាប់តែ​សម្តែ​ង​ជាឪពុក ទិនហ្វីនោះ បាននឹងចាប់ផ្តើម​ថតភាពយន្តថ្មីរបស់ខ្លួន ដោយដាក់ការស្នើសូម ទៅកាន់ទិនហ្វី ឲ្យសម្តែង​ភាពយន្តថ្មីរបស់ខ្លួន ជាមួយតម្លៃ ១០លានហុងកុង ។​

Ng Man Tat ដែលមានវ័យ​៦៣ឆ្នាំ បានប្រាប់ដល់សារព័ត៌មាន Lianhe Wanbao ក្នុងបទសម្ភាស កាលបីថ្ងៃទី​៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦ ឲ្យដឹងថា Chow នឹង​សម្តែង​ក្នុងខ្សែភាពយន្តថ្មីរបស់ខ្ញុំ ដោយខ្ញុំឲ្យគាត់ ១០លានហុងកុង ក្នុងរយ:ពេល ៣ថ្ងៃ ។​

ឪពុកទិនហ្វីក្នុងខ្សែភាពយន្ត បានបន្តថា ទំហំទឹកប្រាក់ខាងលើ គឺគ្រាន់តែជាការស្នើសូម ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់ថា គាត់នឹងពិចារណ៍ តម្លៃមិត្តភាព ជាង​ទំហំទឹកប្រាក់ ។​

បើទោះបីជា ខ្សែភាពយន្តមិនទាន់ដាក់ និងបង្ហើបចំណងជើងនៅឡើយនោះ ប៉ុន្តែលោក Ng Man Tat បានអះអាងថា ខ្សែភាពយន្តថ្មីនេះ នឹងបង្ហាញសកម្មភាពសោកនាដកម្ម សើចយំ ក្នុងពេលតែមួយ​។​ ក្នុងនោះដែរ លោក Tat បា​នបញ្ជាក់ថា សម្រាប់គ្រោងខ្សែភាពយន្ត បាននឹង​កំពុងសរសេរ​ ៕​
chow

មតិយោបល់