ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិត សុជាតា ធ្វើ​ឲ្យ​អ្នកគាំទ្រ​ដក​ក​ចំហ​រមាត់​

​តារា​សម្តែង និង​ជា​ពិធី​ការិនី ដ៏​សិច ស៊ី កញ្ញា ឈិត សុជាតា ត្រូវបាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​តារា​ដែល​មាន​រូប​កាយ​ឆោម​ដ៏​ស្រស់​សោភា មិន​ចាញ់​តារា​ផ្សេងៗ​ក្នុង​ពិភព​សិល្បៈ​ឡើយ​។ រូប​សម្រស់ របស់ ឈិត សុជាតា បាន​ស្អាតបាត​មកទល់នឹង​ពេលនេះ ដោយសារ​តែ​ការវះកាត់​កែ​សម្រស់ ពី​សំណាក់​ប្រទេសជិតខាង ពោល​គឺ​ប្រទេស​ថៃ​តែម្តង​។​

​ឈិត សុជាតា រាល់ពេល​តែងតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​របស់​នាង នៅលើ​បណ្តាញ​ទំនាក់ទំនង​ហ្វេ​សប៊ុក​ភ្ញាក់ផ្អើល និង​គយគន់​ហើយ​ចង់​គយគន់​ទៀត ព្រោះតែ​នាង​បង្ហាញ​រូបភាព​ប្លែក ដែល​ត្របាញ់​ដួងចិត្ត​អ្នកគាំទ្រ ជាពិសេស ឧ​កញ្ញ៉ា ដែល​សម្បូរ​ទ្រព្យ​តែម្តង ដែល​ចង់បាន​នាង​មក​ថ្នាក់ថ្នម​នោះ​។​

​ថ្មីៗ​នេះ ប្រហែលជា ១​ម៉ោងមុន​នេះ​ ពោលគឺ​ត្រូវនឹងថ្ងៃទី ២៥ ខែ​វិច្ឆិកា​នេះ​ តារា​សម្តែង​ដ៏​ស្រស់​សោភា ឈិត សុជាតា បានបង្ហាញ​រូបភាព​មួយ​សន្លឹក ដែល​សិច​ស៊ី​បំផុត លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក របស់​នាង ក្នុង​ឈុត​អាវ​រ៉ូប​ពណ៌​ស ដៃ​តូច ដែល​បង្ហាញ​ទ្រូង​អើត​ក្រឡឺម ដាក់​អ្នកគាំទ្រ​របស់​នាង សឹងតែ​ធ្វើឲ្យ​ពួកគេ​ដក​ក​ចំ​ហរមាត់ ជា​ពិ​សេ​នោះ​គឺ​ប្រុស​ព្រាន​តែ​ម្តង​។​

​អ្នកគាំទ្រ​មួយចំនួន ក៏​បាន​ធ្វើ​ការបើកចំហ​រ​បេះដូង ធ្វើការ Comments ថា “​ស្អាត​ណាស់​បងស្រី​” ខណៈ​ដែល​អ្នក​ផ្សេង​ទៀត បានធ្វើការ Comments ថា “​កាមេរ៉ា ៣៦០ ” ។​
​បញ្ជាក់​ផង​ដែរ​ថា តារា​សម្តែង ឈិត សុជាតា ក្រៅ​ពី​ជោគជ័យ​លើ​វិថី​សិល្បៈ នាង​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​អ្នក​ជោគជ័យ​លើ​ជំនួញ ក្រុមហ៊ុន​ទេសចរណ៍ ដែល​មានឈ្មោះ​ថា អេស ធី អេ ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/ChhitSocheata2_zps96c6456c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChhitSocheata1_zpsf16ae5c1.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChhitSocheata3_zps903c8fb0.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChhitSocheata4_zpsc0bef192.jpg
រូបភាព៖​ហ្វេសប៊ុក​

មតិយោបល់