ភ្នំពេញៈ បុរសម្នាក់ដែលហៅ តារាសម្តែងពេជ្រ អាវីហ្សា ពេញៗមាត់ថា ប្រពន្ធនោះ បានបង្កជម្លោះ ដោយដើររករឿងភ្ញៀវ ដែលចូលទៅកម្សាន្តនៅក្លឹប ៥៥ ក្រោយក្លឹប X2 កាលពីរាត្រីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ។
ប្រភពដ៏កក់ក្តៅ ច្បាស់ការបំផុត សូមមិនបញ្ចេញឈ្មោះ បាន ប្រាប់ ដល់ Post News នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នេះឲ្យដឹងថា បុរសម្នាក់ដែលគេស្គាល់ឈ្មោះថា ហេង ដែលហៅពេជ្រ អាវីហ្សា ប្រពន្ធពេញៗមាត់នោះ បានចូលទៅកម្សាន្តនៅក្លឹបខាងលើ តែពេលចូលដូចជាអត់មានកន្លែងអង្គុយ តែមួយសន្ទុះក្រោយមក ក៏ដើររករឿងគេឯងនៅមុខក្លឹបតែម្តង ។
ខណៈនោះ ពេជ្រ អាវីហ្សា បានស្ងាត់មាត់ជ្រាបតែម្តង ដែលទំនង ជាហួសចិត្ត និងប្រុសស្នេហ៍ខ្លួន សម្ញែងនូវកាយវិការ បង្ហាញចរិក ជាបងធំ ទៅកាន់ភ្ញៀវ ដែលនៅទីនោះថា នៅក្លឹបនេះមានតែគេ ចឹង នរណាក៏មិនអាចប៉ះប្រពន្ធខ្លួន បានឡើយ ថែមទាំងស្រែកជេគេជេឯង ពេញក្លឹប។
ប្រភពខាងលើ បានបន្តថា បើតាមសម្តីមិត្តភក្តិបុរសដែលហៅ ពេជ្រ អាវីហ្សា ពេញៗមាត់ថា ប្រពន្ធនោះ ឲ្យតែស្រវឹង គឺបញ្ចេញចរិកបែបនេះចេញមកហើយ ដោយដើររករឿងគេឯង ។ ក្រោយរករឿងភ្ញៀវពេញក្លឹបនោះ សន្តិសុខ បាន ឲ្យបុរសនោះ ចេញពីមុខក្លឹប ហើយផ្តាំឲ្យទៅឈ្លោះគ្នា នៅក្បែរវិមានឯករាជ្យទៅ ។
ប្រភពខាងលើបានបន្ថែមថា ពេជ្រ អាវីហ្សា ជាតារាសម្តែងដ៏ស្អាតចឹង មិនសមណា មានមិត្តប្រុស ចរិកធូរថ្លៃ យ៉ាងដូច្នោះសោះ ដែលមិនសមនឹងរូបសម្រស់ និងចរិយាមាយាទដ៏ទន់ភ្លន់របស់ នាងឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះ យើងមិនទាន់អាចសូមការស្រាយបំភ្លឺពី ពេជ្រ អាវីហ្សា នៅឡើយនោះទេ នៅព្រឹកនេះ ប៉ុន្តែ Post News ស្វាគមន៍ ជានិច្ច ដោយរងចាំការបញ្ជាក់ពីតារាសម្តែងខាងលើ៕
មតិយោបល់