ព័ត៌មានជាតិ

ពូ​ទីន​ដាក់​ពង្រាងច្បាប់​លើកលែង​ទោស​ថ្មី​ឲ្យ​សភា​រូស្ស៊ី​

​ទីក្រុង​មូ​ស្គូ (09/12/13) ៖​លោក​ប្រធានាធិបតី​ពូ​ទីន​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​ដាក់​សេចក្តីពង្រាងច្បាប់​ថ្មី​ស្តីពី​ការលើកលែង​ទោស​ឲ្យទៅ​សភា​ក្នុងការ​ធ្វើ​អនុម័ត​។​ការដាក់ចេញ​នូវ​សេចក្តីព្រាងច្បាប់​មួយ​នេះ​គឺ​ស្ថិតនៅ​ក្នុង​ឧិ​កាសនៃ​ពិធី​គម្រប់​ខួប​លើក​ទី 20 នៃ​រដ្ឋធម្មនុញ្ញ​ជាតិ​របស់​ប្រទេស​រូស្ស៊ី​នៅ​ថ្ងៃទី 12 ខែ​ធ្នូ​នេះ​ហើយ​។​

​យោងទៅតាម​សេចក្តីព្រាងច្បាប់​ដែល​បាន​បកស្រាយ​ស្តីពី​ការលើកលែង​ទោស​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​តិចជាង 16 ឆ្នា​មនុស្ស​ស្រី​ដែល​មាន​កូន​នៅក្នុង​បន្ទុក​ឬ​ច្រើនជាង 55 ឆ្នាំ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​លើសពី 60 ឆ្នាំ​មនុស្ស​ពិការ​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជា​ប៉ូលីស​និង​អ្នក​ដែល​ធ្លាប់​បំពេញ​ភារកិច្ច​ជា​កង​ទាហាន​ផងដែរ​ហើយ​ច្បាប់​នេះ​នឹង​លើកលែង​ទោស​ចំពោះ​ជន​ទាំងនោះ​បើសិនជា​ពួកគេ​នៅ​សល់​ទោស​ក្រោម 5 ឆ្នាំ​។​

​សេចក្តីព្រាងច្បាប់​របស់​លោក​ប្រធានាធិបតី​រូស្ស៊ី​ដែល​បាន​ធ្វើឡើង​ដោយ Mikhaiil Fedotvo ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​រូស្ស៊ី​ហើយ​នៅក្នុង​ឯកសារ​នៃ​ច្បាប់​នេះ​នឹង​ត្រូវ​អនុញ្ញាតិឲ្យ​លើកលែងទោស​ដល់​មនុស្ស 100,000 នាក់​នៅក្នុង​ឱកាស​នៃ​គម្រប់​ខួប​លើក​ទី 20 នៃ​រដ្ឋធម្មនុញ្ញ​ជាតិ​៕​
Putin

មតិយោបល់