ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែងនាង LIANG Jingjing បង្ហាញរូបភាព​វះកាត់​មុខ​​កែ​សម្ជស្ស​​ដោយ​​មិនខ្លាច​

ចិន​៖តួស្រីក្នុងរឿង “Lan Kwai Fong 3” នាង LIANG Jingjing ​ថ្មីៗ​នេះបាន​ធ្វើ​ឲ្យសាធារណៈជន និងគាំទ្រ​ខ្លួន​ភ្ញាក់ផ្អើល ​​ព្រោះតែ​បង្ហាញរូបភាពវះកាត់កែសម្ជស្ស ​​ដែល​ធ្វើឡើងនៅក្នុងប្រទេសកូរ៉េនោះ​។​

កសែត​​ជាច្រើន បានចុះផ្សាយ ​ពី​ តារាសម្តែងរូបនេះ ​ដែល​បាន​ធ្វើការវះកាត់កែសម្ជស្ស ដោយនាង​មិនបាន​​ធ្វើការកុហក ដោយបើកចំហរ​ចំៗ​តែម្តង ចំពោះស្ថានភាពវះកាត់នោះ​ ខណៈដែល​ស្ថិតនៅលើគ្រែ​។ ក្នុងការវះកាត់កែសម្ជស្សនេះ នាងបាន​​​កែ​ច្រមុះ ​និងចង្ការ ​និង​លើផ្នែក​ផ្សេងទៀតនៃមុខ ដើម្បី​បញ្ចៀស​ការ​ចាស់ជរា ។ នាង LIANG Jingjing បាននិយាយថា ​ដើម្បី​កំណត់បានភាពស្រស់ស្អាត នាង​ត្រូវតែហាន ​និង​ទទួលយកជោគជ័យចំពោះការវះកាត់។​នាង​បា​បន្ថែមទៀតថា​តែ ពីសប្តាហ៍តែប៉ុណ្ណោះ ដែលនាង​​ប្រឈមនឹងមុខហើម ​អស់កំលាំង តែ​ក្រោយមក​នាង​នឹងទទួលបានភាព​ស្រស់ស្អាត​វិញ​។​

តាមរបាយការណ៍មក ឲ្យថា សម្រាប់សេវាកម្ម ដែលនាងចំណាយមិនតិចជាង ៣ សែន​យ័ន​​នោះទេ ​ដើម្បីធ្វើការវះកាត់នៅកូរ៉េ ។ ស្រីស្រស់រូបនេះ​បានបង្ហើប​ឲ្យដឹងថា នាងក៏បាន​ខ្ចីប្រាក់ ២ សែនយន់ ពី ក្រុមការងាររឿង​ខាងលើផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/LIANGJingjing2_zps3dc32a95.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/LIANGJingjing1_zps11ba2902.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/LIANGJingjing3_zpsfde6a48d.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/LIANGJingjing4_zps07323964.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/LIANGJingjing5_zps53269908.jpg

មតិយោបល់