ព័ត៌មានជាតិ

ណា​សា​រកឃើញ​បឹង​ចំណាស់​ប្រហែល​រាប់សិប​លាន​ឆ្នាំមុន​លើ​ភព​ព្រះ​អង្គារ​

​បើ​យោង​ទៅ​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​ដែល​អង្គការ​ណា​សា​ទើបតែ​បាន​រកឃើញ​តាមរយៈ​ម៉ាស៊ីន​រ៉ូ​បូតបាន​បញ្ចាក់​ថា​ខ្លួន​បាន​រកឃើញ​បឹង​ដ៏​ចំណាស់​មួយ​ដែល​ជឿជាក់ថា​ធ្លាប់​បាន​ចិញ្ចឹម​សារពាង្គកាយ​មួយចំនួន​តូច​កាល​ពី​រាប់សិប​លាន​ឆ្នាំមុន​នៅ​លើ​ភព​ព្រះ​អង្គារ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បកស្រាយ​ថា​រណ្តៅ​មួយ​ដែល​ជឿជាក់​ថា​ជា​បឹង​កាលពី​ប្រមាណ 3,5 ពាន់​លាន​ឆ្នាំមុន​អាចជា​បឹង​ដែល​មាន​ទឹក​ជាតិ​អំបិល​ឬក៏​អាស៊ីដ​ហើយ​វា​ក៏​មាន​ផ្ទុក​ផងដែរ​នូវ​សារធាតុចិញ្ចឹម​ជាច្រើន​និង​ល្អ​បំផុត​សម្រាប់​ពពួក​សត្វល្អិត​ក្នុង​ការរស់នៅ​។​

​លោក John Grotzinger អ្នកវិទ្យាសាស្ត្រ​តំណាង​មក​ពី​វិទ្យាស្ថាន​បច្ចេកទេស​នៃ​ទីក្រុង​កាលីហ្វ័​រញ៉ាបាន​និយាយថា​វា​មាន​ស្លាកស្នា​ម​និង​រូបរាង​តាម​បែប​គិមី​ដូច​ទៅ​នឹង​បឹង​នានា​នៅ​លើ​ផែនដី​ដែរ​ហើយ​មនុស្ស​អាច​នឹង​ផឹកទឹក​ក្នុង​បឹង​នោះ​បាន​ជំនួស​ទឹក​ដែល​មាន​នៅ​លើ​ផែនដី​៕​
Nasa (1)

Nasa (2)

មតិយោបល់