ព័ត៌មានជាតិ

ការនាំ​ចេញ​ហ្វីលីពីន​កើនឡើង ១៤​ភាគរយ​ក្នុង​ខែតុលា​

​ចំណូល​ប្រាក់​ពី​ការនាំចេញ​របស់​ហ្វីលីពីន​នៅក្នុង​ខែតុលា បាន​កើនឡើង ១៤​ភាគរយ ស្មើនឹង​៥.០២​ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារ​ការកើនឡើង​នៃ​ការនាំ​ចេញ​ផលិត​អេឡិចត្រូនិក​។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​បង្ហាញ​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​។​

​ផលិតផល​អេឡិចត្រូនិក នៅតែ​ជា​ផលិតផល​នាំចេញ​កំពូល​របស់​ប្រទេស​នេះ ដែល​មាន​ចំនួន​៤២.៩​ភាគរយ​នៃ​ប្រាក់ចំណូល​នៃ​ការនាំចេញ​នៅ​ក្នុង​ខែតុលា​។​
​ការនាំ​ចេញ​ទំនិញ​ផ្សេងទៀត ដូច​ជា​ឧបករណ៍ ម៉ាស៊ីន​និង ការដឹកជញ្ជូន និង​ផលិតផល រ៉ែ បាន​ចុះបញ្ជី បាន​កើនឡើង ច្រើនជាង ៨០​ភាគរយ ផងដែរ​នៅក្នុង ខែតុលា​។​
​អ្នកទិញ ដ៏​សំខាន់​នៃ​ផលិតផល​របស់​ប្រទេស​ហ្វីលីពីន នៅក្នុង​ខែ​តុលា គឺ​មា ប្រទេស​ជប៉ុន សហរដ្ឋ អាមេរិក​និង ប្រទេស​ចិន​៕​
PHILIPPINES-ECONOMY

មតិយោបល់