ព័ត៌មានសិល្បៈ និងកម្សាន្ត

ចុម! ហុងដា ប្រពន្ធស្លាប់មិនទាន់បាត់ក្លិនផង មានស្រីតោងបាត់ហើយ

យោងតាមការទម្លាយដោយផ្ទាល់មាត់ គឺលោកហុងដា ដែលទើបមានបញ្ហាភរិយាចុងស្លាប់មិនទាន់បាត់ក្ដៅនោះ គឺមានស្រីក្មេងតាមតោងទៀតហើយ ដោយនារីម្នាក់នោះត្រូវបានសមីខ្លួនអះអាងថានៅស្អាត និងមានសម្រស់មិនចាញ់តារាសិល្ប:នោះផង។ នេះបើយោងតាមសារភាពរបស់លោក ក្នុងកិច្ចសម្ភាសន៍«Komsan Talkshow» ជុំវិញស្ថានភាពជីវិតក្រោយពេលបាត់ភរិយាចុងទៅ។

នាយហុងដា និយាយថានារីនោះ ឆាតមករាល់ថ្ងៃសុំលោកធ្វើប្ដី ហើយបានសុំស្ម័គ្រខ្លួនមើលថែលោកជំនួសអតីតភរិយានោះផង បន្ទាប់ពីបានដឹងពីរឿងរ៉ាវកម្សត់របស់លោកដែលត្រូវកូនប្រុសធ្វើឃាតរឹតកភរិយាចុង។ លោកថាមិនទាន់ចង់បាននារីណាម្នាក់មកពាក់ព័ន្ធនឹងក្នុងជីវិតនៅឡើយទេក្នុងពេលដែលលោកមិនទាន់បាត់មុខភរិយារបស់លោកនៅឡើយផង។ ប៉ុន្តែលោកសារភាពការអន្ទងរបស់នារីម្នាក់នោះមិនមែនជារឿងលេងសើចនោះទេ គឺសឹងនឹងធ្វើឲ្យលោកចង់លង់ម្ដងៗផងដែរ ដោយសារតែពាក្យពេចន៍ក្នុងការឆាតមករបស់នាងគឺធ្វើឲ្យលោកនឹកដល់សម្ដីផ្អែមល្ហែមរបស់ភរិយាចុង។

លោកថាមិនតាំងចិត្តថាឈប់យកភរិយានោះទេ ដោយគ្រាន់តែការជ្រើសរើសលើកនេះ គឺនឹងរើសឲ្យបានល្អដូចអតីតភរិយាចុងរបស់លោក ហើយមិនមែនជ្រើសរើសពេលនេះនោះទេ គឺអាចនៅយូរជាងនេះ។ លោកថាសប្បាយចិត្តដែលលោកគិតថាខ្លួនឯងមិនដឹងជាបានកន្លែងណា តែនៅតែមាននារីស្ម័គ្រស្រឡាញ់ ដោយនារីទាំងនោះសុទ្ធតែជាក្មេងស្រីល្អៗ និងមានពូជអម្បូរថ្លៃថ្នូរទៅទៀត។

លោកបានសម្ដែងអារម្មណ៍អរគុណចំពោះនារីដែលសុំធ្វើប្រពន្ធលោក តែលោកសុំចិត្តមិនទាន់ទទួលនោះទេ ដោយរង់ចាំឲ្យស្ថានភាពរម្ងាប់ចិត្តជាមួយភរិយាដែលទើបនឹងស្លាប់បាត់ធំក្លិនសិន។ ម្យ៉ាងលោកមិនចង់បានភរិយាមកក្រោយ ដែលខ្វះលក្ខណ:សម្បត្តិមើលថែកូនស្រីរបស់លោកដែលជាដំណក់ឈាមរបស់ភរិយាចុងលោកផង ទើបលោកចេះតែខ្លាចហើយមិនទាន់ពិចារណា៕

មតិយោបល់