ក្រោយពីតារាសម្ដែង Paul Walker ទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ៣០ខែវិច្ឆិកាមក ក្រុមហ៊ុន Universal Studios បានផ្អាក់ការថតភាពយន្តរឿង Fast & Furious 7 មួយរយៈ តែមិនមែនឈប់ថតនោះទេ ព្រោះដើម្បីរៀបចំគម្រោងថតថ្មី ប៉ុន្តែអ្វីដែលជាព័ត៌មាននោះគឺថា មានពាក្យចចាមអារ៉ាមថា តារាចម្រៀង Justin Bieber នឹងចូលខ្លួនជំនួសលោក Walker។

ព័ត៌មាននេះ បានធ្វើឲ្យក្រុមអ្នកគាំទ្ររឿង Fast & Furious មិនសប្បាយចិត្ត ហើយថែមទាំងបាននិយាយថា បើសិនជា Fast & Furious មានតួ Justin Bieber មែន នោះពួកគេនឹងអាចស្លាប់ទៅតាម Walker ហើយមានខ្លះទៀតនិយាយថា បើសិនជាមាន Justin Bieber មែននោះគេនឹងឈប់គាំទ្ររឿងនេះតែម្ដង ព្រោះថាពួកគេមិនចេញចិត្តឲ្យ Justin Bieber សម្ដែងនៅក្នុងរឿងនេះនោះទេ។
មានបុរស់ម្នាក់ឈ្មោះ Ryan Mercer បាននិយាយថា បើសិនជា រឿងនេះ មាន Justin Bieber នោះទុកវាឲ្យក្មេងស្រីវ័យ ១៣ឆ្នាំមើលទៅ ព្រោះពួកគេចូលចិត្តតារាចម្រៀងនេះ ប៉ុន្តែសម្រាប់ពួកគេដែលជាអ្នកគាំទ្ររឿង Fast & Furious នឹងឈប់គាំទ្រ៕
មតិយោបល់