ព័ត៌មានជាតិ

រថយន្ត​​ Nissan​​ ជិត​​ ៣​​ពាន់​​គ្រឿង​​មាន​​បញ្ហា​​នៅ​​ចិន​​

ចិន៖ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ Nissan​ នឹង​ធ្វើ​ការ​ប្រមូល​រថយន្ត​ចំនួន ​២.៨៥៥​ គ្រឿង​ក្នុង​ប្រទេស​ចិន​ ជា​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​ដែល​ស្ថិត​នៅ​ក្នុង​ត្រកូល​ Infiniti​ ហើយ​ការ​ប្រមូល​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៣។​ នេះ​បើ​យោង​តាម​សំដី​របស់​ក្រុម​អ្ន​ក​ឃ្លាំ​មើល​គុណ​ភាព​រថយន្ត​របស់​ចិន​ បាន​បង្ហាញ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់អគ្គរដ្ឋាបាលត្រួតពិនិត្យគុណភាព និង​អធិការ​កិច្ច ​បាន​និយាយ​ថា​ រថយន្ត​ដែល​ត្រូវ​ប្រមូល​នោះ​មាន​ Infiniti​ M25L​ និង​ M35L​ ជា​រថយន្ត​ប្រភេទ​បួន​កៅអី​ ដែល​ផលិត​ឡើង​នៅ​ចន្លោះ​ខែ​មករា​ ឆ្នាំ​ ២០១២​ ដល់​ ខែ​តុលា​ឆ្នាំ ​២០១៣។​

យោងតាមប្រភពខាងលើ រថយន្តដែលត្រូវប្រមូលនោះ មានបញ្ហាទៅលើសោទ្វារខាង​ក្រៅ ​ដែល​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​បាន​ ប៉ុន្តែ​វា​មិ​ន​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះទេ។​

សម្រាប់ការប្រមូលនេះ ក្រុមហ៊ុន Nissan នៅក្នុងប្រទេសចិន នឹងធ្វើការជួសជុល​ទៅ​លើ​បញ្ហា​នេះ​ដោយ​មិន​គិត​ថ្លៃ​ពី​ម្ចាស់​រថយន្ត​៕​

Japan Earns Nissan

មតិយោបល់