ព័ត៌មានជាតិ

ប៉ា​លី​ស្ទីន​ទទួលយក​ផែនការស​ន្តិ​សុខ​របស់​អាមេរិក​ដោយសារ​រង​សំ​ពាធ​

​ទីក្រុង Ramallah(12/12/13) ៖​ប្រភព​មួយ​ដែល​បាន​និយាយ​ថា​ការទទួលយក​ផែនការ​សន្តិសុខ​របស់​អាមេរិក​ពី​សំណាក់​លោក​ប្រធានាធិបតី​ប៉ា​លី​ស្ទីន Mahmoud Abbas គឺ​ដោយសារតែ​លោក​ទទួល​រង​សំពាធ​ផ្នែក​នយោបាយ​ពី​ក្រុម​មេដឹកនាំ​ប្រទេស​អារ៉ាប់​។​

​មន្ត្រី​មួយចំនួន​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​បាន​និយាយប្រាប់​ប្រភព​ព័ត៌មាន​បន្ថែម​ទៀត​ថា​ផែនការ​ដែល​ដាក់​ចេញ​ក្នុង​គោលបំណង​ពន្លឿន​ការចចារ​រវាង​ប្រទេ​សប៉ាលី​ស្ទី​ន​និង​អ៊ីស្រាអ៊ែល​ត្រូវបាន​មេដឹកនាំ​ប្រទេស​ប៉ែក​ខាង​អារ៉ាប់ 6 ទៅ 7 ប្រទេស​ជា​អ្នក​នៅ​ពីក្រោយ​ក្នុង​ការដាក់​សំពាធ​ដល់​លោក​ប្រធានាធិបតី​ប៉ា​លី​ស្ទីន​។​

​នៅ​ក្នុង​កិច្ចប្រឹងប្រែង​មួយ​របស់​អាមេរិក​ក្នុងការ​ធ្វើ​ជា​មេអណ្តើក​ដែល​នឹង​នាំឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​រវាង​ប្រទេស​ភាគី​ទាំង​ពីរ​ប៉ា​លី​ស្ទី​ន​និង​អ៊ីស្រាអ៊ែល​ឲ្យបាន​នា​ដំណាច់​នា​និទាឃរ​ដូវនោះ​លោក Kerry ដែល​បាន​ទៅដល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​កិច្ចប្រជុំ​ត្រីភាគីរ​វា​ង​អាមេរិក​ប៉ា​លី​ស្ទី​ន​និង​អ៊ីស្រាអ៊ែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​បន្តបន្ទាប់​៕​
F080723IR07

មតិយោបល់