តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា នៅថ្ងៃទី ១២ ខែធ្នូកន្លងទៅនេះមានមនុស្សប្រហែលជា ៧០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ស្លៀកឈុតប៊ីគីនីតាមបែបណូអែលរត់នៅក្រោមព្រិលដ៏ត្រជាក់មានចំងាយ ៣ គីឡូម៉ែត។ នេះជាការប្រារព្ឋឡើងលើកទី ៨ ហើយ ដើម្បីធ្វើការរៃអង្គាសប្រាក់សម្រាប់ទិញប្រដាប់ប្រដាលក្មេងលេងឲ្យទៅមន្ទីរពេទ្យកុមារនៅក្នុងទីក្រុង Toronto ប្រទេសកាណាដា។ បន្ទាប់ពីការប្រារព្ធពិធីនេះពួកគេបានរៃអង្គាសប្រាក់បាន ៣២,០០០ ដុល្លារ តិចជាងឆ្នាំ ២០០៥ ដែលការរៃអង្គាសប្រាក់នេះបានដល់ ២៥០,០០០ ដុល្លារ។ ប្រាក់ទាំងនេះប្រើសម្រាប់ទិញរបស់ក្មេងលេង និងការរៀបចំល្បែងលេងកំសាន្តនៅថ្ងៃបុណ្យណូអែលសម្រាប់កុមារដែលមកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់