កាលពីប៉ុន្មានសប្តាហ៍កន្លងទៅមានការផ្សព្វផ្សាយពាណិជ្ជកម្មដ៏គួរឲ្យចាប់អារម្មណ៍ អំពីការលក់សត្វសេះស្នែងមួយនៅលើបណ្តោញអ៊ីនធើណេត។ បើយោងតាមប្រភព័ត៌មានបរទេសនានាឲ្យដឹងថា សមាជិកដែលជាអ្នកលក់នេះបានធ្វើការណែនាំសេះមួយគូរ មានអាយុ ៣ ឆ្នាំ និងមួយទៀតមានអាយុ ៥ ឆ្នាំ ព្រមទាំងរបៀបនៃការថែទាំពួកវាដោយយកចិត្តទុកដាក់បំផុត។ មិនត្រឹមតែប៉ុណ្ណោះសត្វសេះស្នែងមួយនេះមានប្រភពមកពីអាមេរិកខាងជើង គឺត្រូវបានបញ្ជាក់ដោយ NUBAA ដោយត្រូវដាក់លក់ក្នុងតម្លៃ ៩២៥០០០ ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយពួកគេដឹងថា នេះគ្រាន់តែជាផលិតផលកែច្នៃសម្រាប់ដាក់នៅលើក្បាលសេះប៉ុណ្ណោះ មិនមែនសត្វសេះដុះស្នែងមួយពីកំណើតនោះទេ។ តែវាត្រូវបានគេចាត់ទុកថាជាសត្វនាំលាភសំណាង នៃវប្បធម៌លោកខាងលិច ក៏ដូចជាវប្បធម៌លោកខាងកើតដែរ។ ដូច្នេះហើយនៅពេលដែលមានការបង្ហោះផ្សព្វផ្សាយពាណិជ្ជកម្មអំពីសត្វសេះស្នែងមួយ គឺបានទទួលនូវការចាប់អារម្មណ៍ពីមនុស្សជាច្រើន៕
ព័ត៌មានជាតិ
មតិយោបល់