ព័ត៌មានជាតិ

ទីផ្សារ Apple នៅ​ចិន​កើន​ឡើង​មួយ​គុណ​នឹង​បួន​

​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន Apple នៅក្នុង​ប្រទេស​ចិន​បាន​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង​កាលពី​ខែ​តុលា ហើយ​បន្ត​កើនឡើង​ទៀត​ដល់​ខែវិច្ឆិកា រហូត​ធ្វើឲ្យ Apple ឈរ​នៅលើ​លេខ​រៀង​ទី​៣​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុម​ស្រាវជ្រាវ​ទីផ្សារ Counterpoint Research​។​
Apple
​នៅក្នុង​ខែ​តុលា​កន្លងទៅ ចំណែក​ទីផ្សារ​របស់​ក្រុមហ៊ុន Apple ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ដល់ ១២​ភាគរយ ដោយ​បាន​កើនឡើង​មួយ​គុណ​នឹង​បួន ហើយ​មូលហេតុ​ធំ​ដែល​នាំ​ឲ្យ​កើនឡើង​នេះ​ដោយសារ​តែ​ការលក់ iPhone 5S ខ្លាំងក្លា​នៅក្នុង​ប្រទេស​ចិន​។​

​ក្រុមអ្នកវិភាគ​បាន​លើកឡើង​ថា ទីផ្សារ Apple នៅក្នុង​ប្រទេស​ចិន នឹង​បន្ត​កើនឡើង​ទៀត​នៅ​ចុងឆ្នាំ ២០១៤ នេះ ខណៈពេលដែល iPhone 5S និង iPhone 5C មាន​លក់​ម្ដងទៀត​៕​

មតិយោបល់