ចិន៖តារាម៉ូដែល Maggie Chen Di របស់ចិន បានទទួលការវះកាត់កែសម្ជស្សនៅក្នុងប្រទេសកូរ៉េ កាលពីប៉ុន្មានសប្តាហ៍មុននេះ ឥឡូវមុខរបស់នាងហាក់ដូចជាមានទម្រង់ខុសប្លែកពីធម្មតា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល។
ថ្មីៗនេះដែរ ទំព័រ ENT បានបង្ហោះរូបភាព តារាម៉ូដែល aggie Chen Di ដោយមានមុខហើម ភ្នែកធំតូចម្ខាង និយាយរួមទម្រង់មុខចាស់សែនអាក្រក់ មិនដូចទម្រង់មុខថ្មី ក្រោយការវះកាត់នៅកូរ៉េឡើយ។
ខណៈដែលធ្វើការបង្ហាញមុខដោយគ្មានការតុបតែង និងមិនទាន់ធ្វើការវះកាត់ កែសម្ជស្សធ្វើឲ្យមនុស្សជាច្រើនដែលគាំទ្រឧស្សាហកម្ម សិល្បៈចិនពិតជាភ្ញាក់ផ្អើល និងភ័យខ្លាច ។ ស្រីស្រស់រូបនេះបាននិយាយថា រូបភាពនេះជារូបភាព ដែលកំពុងទទួលបានការវះកាត់ តែ ២ សប្តាហ៍ក្រោយមកមុខរបស់នាង ប្រែជាមនុស្សថ្មី និងបង្ហាញរូបភាពដ៏សិចស៊ីនៅលើទំព័រ របស់ខ្លួន ដែលធ្វើឲ្យប្រុសៗជាច្រើនចង់ចោមរោមប្រលោមស្នេហ៍នាង។
មិនទាន់ទទួលបានការវះកាត់កែសម្ជស្ស ពីមុននាងមិនមែនជាតារាម៉ូដែលនោះទេ តែក្រោយមកក៏ក្លាយជាតារាម៉ូដែល ព្រោះថាចុងកាំបិតវះកាត់បានធ្វើឲ្យសម្ជស្សនាង គួរជាទីចាប់អារម្មណ៍ និងក្លាយជាតារាម៉ូដែលក្នុងពេលដ៏ឆាប់ ។ និយាយអំពីរឿងវះកាត់នេះ ស្រីស្រស់កម្ពស់ ១៧៥ សង់ទីម៉ែត្រ បាននិយាយថា ការវះកាត់មិនមែនជារឿងអាក្រក់នោះទេ ព្រោះថាបានធ្វើឲ្យខ្ញុំងាយស្រួលស្វែងរកការងារធ្វើ និងជោគជ័យគ្រប់បែបយ៉ាង ៕
មតិយោបល់