ព័ត៌មានសិល្បៈ និងកម្សាន្ត

វែកមុខសង្សារក្រៅផ្លូវការ របស់ ផេន ឃេក

ស្ងាត់ៗមិនធ្លាប់ដឹងសោះ សូម្បីតែហ្វេនៗរបស់ តារាសម្ដែង នឹង ចម្រៀង ផេន ឃេក ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញរូបភាពរបស់ ផេន ឃេក នឹង សង្សារក្រៅផ្លូវការ​មានទំនាក់ទំនងគ្នា យ៉ាងស្អិតរមួតនៅក្នុងវីដេអូខល ពិតជាមិនធ្លាប់មានពីមុនទេ ចាប់តាំងពីនាងបានចាប់កំណើត ក្នុងពិភពសិល្បៈថៃមកនេះ តែលើនេះហាក់បីដូចជាចង់បង្ហាញ អ្វីម៉្យាងហើយ ព្រោះអាយុកាលរបស់នាង ក៏កាន់តែជ្រាជ្រេទៅដែរ ។

រូបភាពរបស់តារាស្រី ផេន ឃេក មានភាពផ្អែមល្ហែមដូចស្ករតាំងម៉ែជាមួយ តារាឯកប្រុស សារ៉ាវាត់ មី មិនបានបង្ហោះនៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាមទេ ក៏ប៉ុន្ដែភាគីខាងប្រុសជាអ្នកបង្ហោះ នៅបណ្ដាញសង្គម ធ្វីតតឺ ឯណោះវិញ ព្រោះថាមួយរយៈនេះ មានផ្អែមល្ហែម នឹង ការអូសក្រឡារបស់ខាងប្រុសរមែងតែបន្ដ មានជាហូហែជាមួយ ផេន ឃេក ហើយយ៉ាងណមិញ ផេន ឃេក មួយរយៈពេលនេះ បានបដិសេធចំពោះការងារសិល្បៈអស់ជាច្រើន ជាជាងការងារសង្គមរបស់នាង រហូតបណ្ដាលឲ្យហ្វេនៗ មួយចំនួនមានមតិថា នាង ស្រលាញ់ការសប្បុរសធម៌ នឹងគ្រោងមានក្រុមគ្រួសារហើយ ។

សូមជម្រាបបន្ថែមថា តារាស្រី ផេន ឃេក មិនត្រឹមតែមានភាពផ្អែមល្ហែម ជាមួយគូសង្សារទេ នាងផ្ទាល់ក៏មានក្ដីស្រលាញ់រាក់ទាក់ ចំពោះហ្វេនៗគ្រប់រូប សូម្បីតែហ្វេនៗនៅកម្ពុជា ក៏នាងផ្ដាំផ្ញើក្ដីនឹករលឹកផងដែរ ៕


ប្រភព៖ Mthai

មតិយោបល់