ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាស្រីថៃ​ដ៏ល្បី​សង្ស័យ​បរាជ័យ​ក្នុងការវះកាត់ខ្ទង់ច្រមុះ​

ប្រភពព័ត៌មាន​ក្នុងប្រទេសនានា បានចុះផ្សាយថា ​បានសង្ស័យ ​លើតារា​សម្តែង​ដែលកើតនៅឆ្នាំ​១៩៨៦ ​នាង Ranida Preem ថាបានបរាជ័យក្នុងការ​វះកាត់​ខ្ទង់ច្រមុះ ​ដែល​ធ្វើ​ឲ្យនាង​មានផលលំបាក​ជាច្រើន​ខណៈដែលស្ថិតនៅ​មុខ​កម៉េរ៉ានោះ​។​

​នៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះដែរ ​នាង Ranida Preem ត្រូវបានគេសង្កេតឃើញថា ​ច្រមុះរបស់នាង​មានសភាពហើមធំ ដែល​ធ្វើ​ឲ្យ​​អ្នកគាំទ្ររបស់នាង​ក៏ភ្ញាក់ផ្អើលដែរនោះ ជាមួយនឹងព័ត៌មានដែលបានចុះផ្សាយនោះ​។​

​ក្នុងបទសំភាស​ ​​អំពីពាក្យចចាមអារាមនោះ នាង Preem បានឲ្យដឹងថា នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ​ជាមួយនឹងពាក្យចចាម​អារាម​ទាំងនេះ ហើយហត់នឿយជាមួយនឹងព័ត៌មានឆ្កួតៗ ​ហើយ​បញ្ជាក់ថា​ពាក្យចចា​ម​អារាមនោះវាមិនមែនជារឿងពិតនោះទេ​។​
នាង​បានបន្ថែមទៀតថា ប្រសិនបើ​ស្ត្រីផ្សេងទៀតពេញចិត្ត ​គឺ​គាត់ធ្វើ​ ហើយនាង​ក៏គ្មានហេតុផលដែល​ធ្វើការផ្លាស់ប្តូរ​ខ្ទង់ច្រមុះដែរ​៕​
Thai

មតិយោបល់