យោងតាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថា បុរសម្នាក់បានឆេះខ្លួនឯងដោយចៃដន្យខណៈដែលព្យាយាមដុតហាងដើម្បីប្លន់នៅក្នុងតំបន់មួយកន្លែង។ បទឧក្រិតនេះត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងហាងមួយកន្លែងនៃទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ នៅពេលដែលជនសង្ស័យចូលទៅក្នុងហាងបានកាន់ធុងឧស្ម័នមួយចូលទៅជាមួយនៅម៉ោង ៤ ទៀបភ្លឺ ប៉ុន្តែនៅពេលដែលគាត់ត្រឡប់ចេញមកវិញគឺមានភ្លើងឆាបឆេះពេញខ្លួនរបស់គាត់ទៅវិញ។
ករណីនេះប៉ូលិសកំពុងតែធ្វើការកំណត់អត្ថសញ្ញាណបុរសរូបនោះ ប៉ន្តែគ្មាននណាម្នាក់របួសក្រៅពីចោរនៅក្នុងករណីនេះឡើយ។ ទោះជាយ៉ាងណាឥវ៉ាន់ជាច្រើនត្រូវបានដុតបំផ្លាញ់ដោយសារតែអគ្គីភ័យ៕
មតិយោបល់