ដូចអ្វីដែលដែលទស្សនិកជនបានដឹងទៅហើយថា សម្រាប់សកម្មភាពលេងវីដេអូឆាត រួមនឹងខលរកគ្នាអត់ប្រើកាស់ស្តាប់ អំឡុងពេលខ្លួនកំពុងបើកបរ ជាបទល្មើសនឹងចរាចរណ៍ផ្លូវគោក ហើយសកម្មភាពនេះទៀតសោតកំពុងកើតឡើងលើតារាពីរដួងដ៏ល្បីក្នុងប្រទេសកម្ពុជា។
ម្សិលមិញនេះដែរ សម្រាប់តារាសម្តែងម៉ាក សែនសូនីតា ហៅតូតា ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករិះគន់ពីរបៀបនៃការបើកបររបស់នាង ដោយលេងវីដេអូឆាត បន្ទាប់ពីលោក រតនៈ ពិសិដ្ឋធ្វើខួបឆ្លងទ្វីបឲ្យនោះ ។ ប៉ុន្តែទោះជាយ៉ាងណា តារាស្រីខាងលើ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកខ្លួនតបនិងការរិះគន់ថា «អរគុណទាំងអស់គ្នាសម្រាប់ដំបូន្មាន ហើយក៏សុំទោសដែរព្រោះអីគាត់ Call មកគឺចៃដន្យស្របពេលខ្ញុំកំពុងបើកឡាន»។
នៅប៉ុន្មានម៉ោងក្រោយគេក៏សង្កេតឃើញថា នាយពែកមី បានចេញសារលើហ្វេសប៊ុកនិយាយពីសកម្មភាព ឬទំលាប់អាក្រក់របស់ខ្លួនក្នុងការបើកបរលើទ្រូងផ្លូវ ។ នាយពែកមី បានសរសេរលើហ្វេសប៊ុកថា«ទំលាប់អាក្រក់របស់ខ្ញុំគី ពេលបើកបរលើដងផ្លូវ តែងតែចុចទូរស័ព្ទ ដឹងថាវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ តែកែមិនបាន នៅមិនសុខ តើបងប្អូនណាខ្លះ?មានទំលាប់ចឹងដែរ?»។
យ៉ាងណាមិញគេមិនដឹងថា សំណេរនេះជាការលើកឡើងពីទំលាប់របស់ខ្លួនមែន ឬក៏ចង់ផ្លែផ្កា ឲ្យតារាសម្តែង ម៉ាក សែនសូនីតា ឬយ៉ាងណានោះទេ ៕
ទស្សនាវីដេអូតូតា៖
https://www.youtube.com/watch?v=J25ifmk5VZY
មតិយោបល់