ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber និង Selena Gomez គេ​ឃើញ​នៅ​ជុំគ្នាវិញ​

រឿង​រ៉ាវគូស្នេហ៍វ័យក្មេងរបស់ហូលីវ៉ូត ដែលបានចែកផ្លូវគ្នា ​នៅពេលនេះ ត្រូវបាន​​ផ្ទុះសារជាថ្មី ថា​ពូកគេបាននៅជាមួយនឹងគ្នា ​ដោយថតបានដោយ​អ្នករស់នៅជិតខាងរបស់ Justin Bieber ។​

ជិត​រយៈពេល ១ ឆ្នាំហើយ ដែល តារាចម្រៀង Justin Bieber និង​ Selena Gomez បានបែកបាក់គ្នា ស្របពេលថ្មីៗនេះដែរ ស្រាប់តែ​​គេ​ថតរូបបាន តារាដែលជាអតីតគូស្នេហ៍នេះបាននៅក្បែរគ្នា ដោយថតសកម្មភាពនៅលើផ្លូវ ក្នុងទីក្រុង Calabasas ​ដែលជា​តំបន់រស់នៅ​អចិន្ទ្រៃយ៍របស់ Justin​។​

ខណៈដែលឃើញដូចនេះ អ្នកគាំទ្រ និងអ្នកជិតខាង បាន​​ប្រញាប់ប្រញាល់ថតវីដេអូ និង​ថតរូប ​​​​​ចែកចាយទៅកាន់​អ៊ីនធឺណេត​។​
ក្នុងរូបនោះ តារាពីរដួងនេះបាន រំកិល​ឧបករណ៍ម្យ៉ាង​ដែលរំកិលលើថ្នល់ និង​​តាមពីក្រោយដោយហ អតីតមិត្តស្រី​​។​

រូបថត​ដំបូងដែល​បង្ហោះទៅកាន់ ​ធ្វីតទ័រ បានសរសេរ ​Justin និង Selena មើលទៅស្និទ្ធស្នាល និង​រួសរាយរាក់ទាក់គ្នា ណាស់ ខណៈដែល​ជិះ​ឧបករណ៍រំកិល​លើថ្នល់នោះ ។​តែ​ទោះជាយ៉ាណាព័ត៌មាននេះដែរ មិនដូច​ទាន់មានតំណាង​ដួងផ្កាយទាំងពីរ ចេញមកបកស្រាយឡើយ ។​
ថ្មីៗនេះដែរ ក៏លេចឭព័ត៌មាន​ថា Selena Gomez បានទីញផ្ទះ ក្បែរ Justin ហើយក្នុងបទសម្ភាសមួយ គាត់បាននិយាយថា គាត់នៅតែស្រលាញ់ Justin ៕​
Justin 3

Justin1Justin2

មតិយោបល់