ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្ទុះសំណើច​​ជាមួយនឹង​វីដេអូឃ្លិប បោកខោអាវ​នឹកស្នេហ៍ (Video Inside)

បទចម្រៀង “បោកខោអាវ នឹកស្នេហ៍” ​ដែលច្រៀងដោយ កញ្ញា សាសា ​គ្រាន់តែនឹក​ឃើញ​ក៏ចង់​ឲ្យអស់សំណើច​ដែរ ព្រោះថា​បទចម្រៀងនេះបែបកំប្លុកកំប្លែង ​ដោយនិយាយអំពីស្ត្រី​ម្នាក់ដែលកំពុង​បោកខោអាវ ហើយច្រៀងបណ្តើរ នឹកដល់ស្នេហ៍បណ្តើរ ។ ដោយ​ឡែកវីដេអូឃ្លិបមួយ ដែលសម្តែងដោយយុវតីម្នាក់ ដែលត្រូវបានគេបង្ហោះចូលទៅកាន់ទំព័រ ហ្វេសប៊ុក ពិតជា​ទាក់ទាញ និងអស់សំណើច ខណៈដែល កាយ​វិការដ៏ក្រមិចក្រមើម របស់យុវតីរូបនោះ ​​បោកខោអាវបណ្តើរ អារម្មណ៍ស្លុង​ទៅរកស្នេហ៍ ។ អ្វីដែលកាន់តែពិសេសនោះទៀត​ គឺការតុបតែងខ្លួន ​ស្រស់សោភា ​ពាក់វ៉ែនតាធំ សក់ក្រង មិនសម​ជាអ្នកបោកខោអាវឡើយ ៕
ចង់ផ្ទុះសំណើច ​​ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់