សុខភាព៖ ហេតុផលការងារ និងកិច្ចការផ្ទាល់ផ្ទាល់ខ្លួនផ្សេងៗដែលជាហេតុធ្វើឲ្យអ្នកគេងយឺត។ ការចូលគេងយឺតបែបនេះ បើតាមក្រុមអ្នកស្រាវជ្រាវមួយចំនួន បង្ហាញថា អាចនឹងបង្កបញ្ហាឡើងទម្ងន់ និងជំងឺផ្សេងៗបាន។
ការសិក្សាមួយ បានចេញផ្សាយនៅក្នុង ទិនានុប្បវត្តិឈ្មោះថា ជំងឺធាត់ពេក ដែលបានស្រាវជ្រាវទៅលើការចូលគេងយឺតរាល់យប់ បង្ហាញថា អាចនឹងបណ្ដាលឲ្យញ៉ាំច្រើន និងឡើងទម្ងន់ឆាប់រហ័ស។
តាមការសិក្សាលើក្មេងជំទង់ ៥១នាក់ បានបង្ហាញឲ្យដឹងថា ២៣នាក់ ចូលគេងយឺត និង២៨នាក់ទៀតចូលគេងតាមពេលធម្មតា។ អ្នកដែលចូលគេងយឺតញ៉ាំច្រើនជាងមុន។ បើគិតទៅលើទំហំ នៃអាហារ ដែលបានបរិភោគ អ្នកចូលគេងយឺតញ៉ាំអាហារដែលមានថាមពលប្រមាណ២៤៨កាឡូរីក្នុង មួយថ្ងៃ ច្រើនជាងអ្នកដែលចូលគេងទៀតទាត់ពីរដង។
ការសិក្សាដដែល ក៏បានបង្ហាញផងដែរថា អ្នកដែលចូលគេងយឺត អាចនឹងធ្វើឲ្យ សន្ទស្សន៍ម៉ាសសារពាង្គកាយ ឡើងកាន់តែខ្ពស់ គឺខ្ពស់ជាងអ្នកដែលចូលគេងធម្មតា ដែលកត្តានេះនឹងបណ្ដាលឲ្យសុខភាពប្រឈមមុខនឹងជំងឺជាច្រើនទៀត ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម៕
មតិយោបល់