ព័ត៌មានជាតិ

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី និង​ណូវែល​សេឡ​ង់​ចង​សម្ព័ន្ធមិត្ត​នឹង​គ្នា​

សាំងហ្គាពួរ៖ Singapore Airlines (SIA) ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​មួយ​ដែល​ផ្ដល់​នូវ​ផាសុខភាព និង​សុវត្ថិភាព​បំផុត បានប្រកាស​ចង់សម្ព័ន្ធ​ភាព​ជាមួយនឹង​ក្រុមហ៊ុន​អាកាសចរណ៍ Air New Zealand​។​

A Singapore International Airlines logo is pictured at a counter at Changi airport in Singapore

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ក្រុមហ៊ុន ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines និង Air New Zealand បាន​ចង​សម្ព័ន្ធមិត្ត​នឹង​គ្នា​ក្នុង​ការបង្កើន​ជើង​ហើរ​។​

​ក្រុមហ៊ុន Air New Zealand នឹង​ធ្វើ​ការហោះហើរ​ប្រចាំថ្ងៃ​ពី​តំបន់​អាកាសចរណ៍​អូកឡែន និង​សិង្ហ​បុរី ដោយ​ប្រើប្រាស់​យន្តហោះ​ម៉ូ​ដែល Boeing 777-200ER ដែល​មាន​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ចំនួន ៥​។​

​ក្រុមហ៊ុន​ទាំង​ពីរ​បាន​មើលឃើញថា ចំនួន​ភ្ញៀវទេសច​រណ៍ និង​តម្រូវការ​ផ្សេងៗ​កើនឡើង ដូច្នេះហើយ ទើប​ក្រុមហ៊ុន​ទាំងពីរ​បាន​ចង​សម្ព័ន្ធមិត្ត​នឹង​គ្នា ដើម្បី​ចែករំលែក​នូវ​ជើងហោះហើរ រួម​នឹង​បន្ថែម​ជើងហោះហើរ​៕

មតិយោបល់