ព័ត៌មានជាតិ

ការលក់ Nokia Smartohone ធ្លាក់ចុះ​

​ក្រុមហ៊ុន Nokia នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ បានប្រកាស​បង្ហាញ​ប្រាក់ចំណូល​ប្រចាំត្រីមាស​ទី​៤ ឆ្នាំ ២០១៣ ដែល​ជា​ត្រីមាស​ចេញលក់​ស្មា​ត​ហ្វូន​ច្រើនជាងគេ ប៉ុន្តែ​ក្រុមហ៊ុន​បានកត់សម្គាល់​ឃើញ​ថា​ការលក់​មាន​ការធ្លាក់ចុះ​។​

​ក្រុមហ៊ុន​បាន​រាយការណ៍​ថា ការលក់​ស្មា​ត​ហ្វូន​នៅក្នុង​ត្រីមាស​តី​៤ បាន​ធ្លាក់ចុះ ៥​ភាគរយ ដោយ Nokia លក់​ស្មា​ត​ហ្វូន​បាន ៨,២​លាន​គ្រឿង ដោយ​បាន​ធ្លាក់ចុះ​ពី ៨,៨​លាន​គ្រឿង​កាល​ពី​ត្រីមាស​ទី​៣​។​

​បើទោះបីជា​ការលក់​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន Nokia មាន​ការធ្លាក់​ចុះ​ក្ដី ប៉ុន្តែ​ប្រាក់ចំណូល​របស់ Nokia ដែល​បានមកពី​ក្រុមហ៊ុន NSN, HERE និង Advanced Technologies បាន​កើនឡើង ១៨​ភាគរយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Nokia បាន​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅឲ្យ​ក្រុមហ៊ុន Microsoft ហើយ​នៅ​ដើមឆ្នាំ​នេះ កិច្ចព្រមព្រៀង​ទិញ​លក់​នឹងត្រូវ​បញ្ចប់ ដោយ​បុគ្គលិក និង​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ផង​ដែរ​៕​
005Nokia_Lumia_1020_35822762_610x436

មតិយោបល់