ព័ត៌មានសិល្បៈ និងកម្សាន្ត

អាចារ្យធំ៖ កែវ នីសា មិនបានផ្តល់កិត្តិយស យុត្តិធម៌ដល់ព្រលឹងដូនតា

ភ្នំពេញៈ ខណៈដែល​ព័ត៌មានរឿងសាក់របស់ កែវ នីសា កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនោះ ស្រាប់តែ​ ឌីជេ អាចារ្យធំ បានចេញមុខ នឹង​ផ្តាំទៅដល់កែវ នីសា ថា នាងមិនបានផ្តល់កិត្តិយស យុត្តិធម៌ ដល់ព្រលឹង​ដូនតារបស់យើង។​

ថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ ឌីជេ អាចារ្យធំ ដែល​ជាអ្នកចូលចិត្តធ្វើសប្បុរសធម៌ នោះ បានឲ្យដឹងថា ក្នុងនាមលោក​ជា​ពលរដ្ឋខ្មែរ នៅពេលឃើញ កែវ នីសា សាក់នៅថៃ យ៉ាងដូច្នោះ លោកពិតជាមានអារម្មណ៍ក្តុកក្តួល ដែលសាក់នេះ ជា​របស់ដូនតា​យើង មុនសម័យអង្គរវត្តមកទៀត ដូចជាការសាក់យ័ន្ត សាក់គំនូរបុរាណ ។​

ខណៈដែល​យើងកំពុងអាល័យ​ប្រថុយនឹងសង្គមជាតិ ធ្វើឲ្យយើងបានបំភ្លេច មរតកដ៏មានតម្លៃ អស់នេះ រហូតដល់ប្រទេសជិតខាងគេច្បាមយក ទៅហើយ​បង្កើតជាផ្លូវការ ដែលពិភពលោកទទួលស្គាល់ថា ថៃថាក់ភូ ដែលជាការសាក់យ័ន្ត ជា​អក្សរខ្មែរនោះ ។ នេះបើតាមសម្តី លោក អាចារ្យធំ បានបន្ថែម​។​

អាចារ្យធំថា «ត្រង់នេះខ្ញុំ មិនហ៊ានប្រើពាក្យដល់ថ្នាក់ថា គាត់(នីសា) ជាន់ឈ្លីវប្បធម៌ដូនតានោះទេ អាចថាគាត់មិនដឹងផងក៏ថាបានដែរ តែ​វាជារូបភាពមួយដែលមិនបានផ្តល់កិត្តិយស យុត្តិធម៌ ដល់ព្រលឹងដូនតារបស់យើង »។​

អាចារ្យធំ បានអះអាងថា កាលដែលយើងទៅសាក់​ដល់សៀមនោះ វាមានន័យថា យើងទៅគាំទ្រ អ្នកដែលបានយក(វប្បធម៌)​ពីយើងទៅ យើង​អាចសាក់នៅខ្មែរបានតើ ព្រោះថា សាក់​៥ជួរនោះ ជារបស់ខ្មែរ ដូចជា​នៅសៀមរាបមាន​សហព័ន្ធសាក់យ័ន្តខ្មែរ ចឹងសាក់នៅខ្មែរក៏មានគ្រូល្បីៗ​ដែរតើ​៕​

Acha Thom (1)kev_nisa_love_magical_thailand_09kev_nisa_love_magical_thailand_08kev_nisa_love_magical_thailand_07kev_nisa_love_magical_thailand_06kev_nisa_love_magical_thailand_05kev_nisa_love_magical_thailand_04kev_nisa_love_magical_thailand_03kev_nisa_love_magical_thailand_02kev_nisa_love_magical_thailand_01

មតិយោបល់