កូរ៉េ: ក្នុងអឡុងពេល ផ្តល់បទសម្ភាសន៍ តារាសម្តែង នាង Song Hye Kyo (ហាន់ ជីអ៊ុន) តួឯកស្រីល្បីឈ្មោះ ក្នុងខ្សែភាពយន្តកូរ៉េ រឿង “ បំណុលផ្ទះជំពាក់ស្នេហ៍ ” បានផ្តល់បទសម្ភាសន៍ អំពីគម្រោងជីវិអាពាហ៍ពិពាហ៍ ឆាកជីវិតក្នុងអាជីពសិល្បៈ សម្ព័ន្ធភាពសង្គម និងអ្វីច្រើនទៀត ពាក់ព័ន្ធនឹងរូបនាងផ្ទាល់។ យោងតាមការចុះផ្សាយ តាមរយៈគេហទំព័របរទេស នានា នៅថ្ងៃ២៤ មេសា ២០១៦នេះ។
ក្នុងកិច្ចសម្ភាសន៍នោះ នាង Song Hye Kyo (ហាន់ ជីអ៊ុន) បានរៀបរាប់ឱ្យដឹងថា ៖ “ កាលខ្ញុំនៅក្មេង ខ្ញុំសំបូរមិត្តភ័ក្តិច្រើន ប៉ុន្តែលុះខ្ញុំចម្រើនវ័យធំឡើង មិត្តភាពថមថយចុះ។ ខ្ញុំគ្រាន់តែចង់បានមនុស្សណាម្នាក់ អាចទទួលស្គាល់នូវអ្វីៗ ខ្ញុំបាន និងកំពុងធ្វើ ហើយមនុស្សម្នាក់នោះ គឺជាអ្នកចុងក្រោយបង្អស់។ ខ្ញុំរំពឹងទុកថា វានឹងក្លាយជាការពិត ព្រោះខ្ញុំកំពុងប្រយ័ត្នប្រយែងបំផុត ក្នុងការសម្រេចចិត្តជ្រើសរើស ”។ ទន្ទឹមនឹងនេះ នាងបន្ថែមថា៖ “ ថ្វីត្បិតខ្ញុំជាតារាភាពយន្ត ប៉ុន្តែខ្ញុំ ក៏ជាមនុស្សម្នាក់ដែរ ដែលចេះយំ ចេះផឹកស្រាបៀរ ជាមួយមិត្តភ័ក្តិ ពេល ពិបាកចិត្ត ខ្ញុំក៏ចង់មានមនុស្សយល់ចិត្ត ដូចគ្នាជាមួយមនុស្សធម្មតាទូទៅ ”៕
មតិយោបល់