រតនគិរី:កម្លាំងរដ្ឋបាលព្រៃឈើស្រុកអូរជុំ សហការជាមួយកម្លាំងប៉េអឹមស្រុកតាវែង ចុះរឹបអូសឈើ ដែលឈ្មួញលាក់ទុក នៅក្នុងទឹកមាត់ច្រាំង ទន្លេសេសាន ស្តិតនៅភូមិសៀងសាយលើ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០១៦នេះ។
បើតាមការឲ្យដឹងពីលោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើអូជុំ បានឲ្យដឹងថា ដោយមានការសង្ស័យក៍បានចុះទៅត្រួតពិនិត្យក៍ប្រទះឃើញឈើប្រណិត ប្រភេទធ្នុងប្រមាណ៤០កំណាត់ ដោយមិនស្គាល់ម្ចាស់នោះទេ។
បច្ចប្បន្នឈើទាំងអស់នោះត្រូវបានសមត្តកិច្ចជំនាញដឹកយកមករក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកតាវែង៕
មតិយោបល់