ព័ត៌មានសិល្បៈ និងកម្សាន្ត

អបអរសាទរ! BTS ឈ្នះពានដំបូងជាមួយបទ «Butter» នៅក្នុងកម្មវិធី Music Core ក្នុងសប្តាហ៍នេះ

 

(កូរ៉េ)៖ ការបង្ហាញ Show ក្នុងកម្មវិធី Music Core របស់ទូរទស្សន៍ MBC បានប្រឡប់មកវិញហើយ ជាមួយនឹងការសម្តែងដោយក្រុមតារាចម្រៀង K-POP ល្បីជាជាច្រើន។

ក្នុងសប្តាហ៍នេះក្រុម Everglow បានត្រឡប់មកវិញជាមួយបទ «First», ក្រុម GWSN ត្រឡប់មកវិញជាមួយបទ «Like it Hot» និងក្រុមល្បីៗជាច្រើនទៀតបានត្រឡប់មកវិញជាមួយការសម្តែងបទចម្រៀងថ្មីៗរបស់ពួកគេរៀងៗខ្លួន។ ប៉ុន្តែអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះ គឺក្រុម NCT, BTS និង Oh My Girl ត្រូវបានប្រកាសតែងតាំងសម្រាប់អ្នកឈ្នះពានរង្វាន់ ក្នុងនោះ BTS បានត្រឡប់ទៅផ្ទះវិញជាមួយពានរង្វាន់ដំបូងបង្អស់សម្រាប់បទថ្មីទើបនឹងចេញគឺ «Butter»។

បទ «Butter» ត្រូវបានបញ្ចេញជាផ្លូវការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ថ្មីៗនេះ ដោយបានបំបែកកំណត់ត្រាជាបន្តបន្ទាប់ ក្លាយជាបទចម្រៀងដែលមានអ្នកចូលទស្សនាច្រើនដងនិងទទួលបាន View ច្រើនបំផុតក្នុងបណ្តាញសង្គម Youtube៕

ប្រភព៖ allkpop

 

មតិយោបល់