អាមេរិកៈ តារាចម្រៀងនាង ប៊ីយ៉ុនសេ(beyoncé) បានប្រាប់ម្តាយរបស់នាង Tina Knowles ថាពេលដែលកូនស្រីរបស់ខ្លួនរៀបអាពាហ៍ពិពាហ៍ នាងនឹងអនុញ្ញាតឲ្យ កូនស្រីជ្រើសរើសសម្លៀកបំពាក់ ដោយខ្លួនឯង។
តារាចម្រៀងលំដាប់កំពូលរបស់ពិភពលោកនាង ប៊ីយុនសេ បាននិយាយនៅក្នុងថ្ងៃនេះថា នាងស្អប់សម្លៀកបំពាក់អាពាហ៍ពិពាហ៍កាលពីឆ្នាំ២០០៨ ដែលម្តាយរបស់នាងកាត់ឲ្យនាងរៀបការជាមួយ លោក Jay Z ។
បើយោងតាមសម្តី Tina បានឲ្យដឹងថា វាមិនច្រើនប៉ុន្មានទេសម្លៀកបំពាក់របស់ ប៊ីយ៉ុនសេ ហើយថា នាងចិត្តល្អ ហើយអនុញ្ញាតឲ្យរូបគាត់កាត់សម្លៀកបំពាក់ទាំងនោះ។លោកស្រីបានរចនាម៉ូដសម្លៀកបំពាក់ឲ្យកូនស្រីជាច្រើនឆ្នាំ។
ប៉ុន្តែក្រោយមកមួយថ្ងៃ នាង ប៊ីយុនសេ បែជានិយាយប្រាប់ម្តាយថា ប្រសិនបើកូនស្រីរបស់ខ្លួនរៀបការ នាងនឹងអនុញ្ញាតឲ្យកូនជ្រើសរើសឈុតអាពាហ៍ពិពាហ៍ដោយខ្លួនឯង៕
មតិយោបល់