ព័ត៌មានជាតិ

ស្លាប់ម្នាក់និងរបួសធ្ងន់៤នាក់បន្ទាប់ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូ បណ្តាលឲ្យ ស្លាប់០១នាក់ភេទស្រី របួស់ធ្ងន់០២នាក់ ភេទប្រុស ០១នាក់ ស្រី០១នាក់របួសស្រាល០២នាក់ភេទប្រុស ខូចខាតម៉ូតូ ០២គ្រឿង ក់តហេតុនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១
ម៉ោង៥និង៣០នាទី លើផ្លូវជាតិលេខ១ចន្លោះKM៣២-៣៣ភូមិ កណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ០១គ្រឿង YAMAHA R15 ពណ៌ខ្មៅ.ទឹកប៊ិច ពាក់ស្លាក លេខ ភ្នំពេញ 1HU 8340 បើកបរដោយ ឈ្មោះ កាង សីហា ភេទប្រុសអាយុ ២១ឆ្នាំជនជាតិខ្មែរ
មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល(របួសស្រាល) ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ពេលបើកមក ដល់កន្លែងកើតហេតុខាងលើបានបុក ពីក្រោយម៉ូតូ០១គ្រឿងម៉ាកSUZUKI ស្មាស់ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយ
-ឈ្មោះ កង រិទ្ឋី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ(របួសធ្ងន់)
-ឈ្មោះជួន លក្ខិណា ស្រីអាយុ០៨ឆ្នាំ(ជិះពីក្រោយ ស្លាប់)
-ឈ្មោះជួន រ៉ាទី ភេទស្រីអាយុ០៥ឆ្នាំ(ជិះកណ្តាលរបួសធ្ងន់)
-ឈ្មោះជួន រិទ្ឋី ភេទប្រុស អាយុ០២ឆ្នាំ(ជិះពីមុខរបួសស្រាល)
មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល ដែលបើកមានទិសដៅស្របគ្នាបណ្តាលឲ្យស្លាប់និងរបួស់ធ្ងន់ស្រាល០៥នាក់ ដូចបានរាប់រាប់ខាងលើហើយ
ត្រូវបាន សាច់ញាតិបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាចញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូ ០២គ្រឿងត្រូវបានកម្លាំង ជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងយកទៅរក្សាទុកជាភស្តុតាង តាមនិតិវិធី។
សន្និដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូម៉ាក់YAMAHA R15ជិះល្បឿន លឿនធ្វេសប្រហែសគ្មានការប្រុងប្រយត្ន័មិន មើលស្ថានភាព៕

 

មតិយោបល់