ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆន សុវណ្ណារាជ លាចាកសិក្ខាបទនៅថ្ងៃនេះ ក្រោយបញ្ចប់ការបួសនាគសងគុណម្តាយ

 

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា នេះតារាចម្រៀងប្រុសល្បីឈ្មោះ លោក ឆន សុវណ្ណារាជ បានលាចាកសិក្ខាបទហើយ បន្ទាប់ពីបញ្ចប់ការបួសនាគសងគុណម្តាយ។

តារាចម្រៀងហង្សមាសឆន សុវណ្ណារាជ បានកោសក់បួសនាគនៅវត្តទួល សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុនពេលដែលសពម្ដាយរបស់លោកអ្នកស្រីលី សុខា ត្រូវបានបូជានៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១។

ប្រភពច្បាស់ការបានឲ្យដឹងថា បន្ទាប់ពីនេះមក លោកតារាចម្រៀង ឆន សុវណ្ណារាជ នឹងឃ្លាតពីឆាកតន្រ្ដីមួយរយ:ខ្លីសិន ដើម្បីកាន់ទុក្ខសងគុណម្ដាយជាទីស្រលាញ់របស់លោក ដែលទើបលាចាកលោកនេះទៅកាន់លោកខាងមុខ។ ទោះជាយ៉ាងណា អារម្មណ៍របស់លោកឆន សុវណ្ណារាជ នៅតែអាលោះអាល័យម្ដាយខ្លាំងណាស់ ត្បិតមហាជនគ្រប់រូបសុទ្ធតែដឹងថា លោកពិតជាគោរពប្រតិបត្តិ និងស្រឡាញ់អ្នកម្តាយជាទីស្រលាញ់របស់លោកជាខ្លាំង៕

 

មតិយោបល់