(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបថាហើយ ឪពុកជាគោរពស្រឡាញ់របស់តារាសម្តែងស្រី គៀត សុវណ្ណាឡាង បានទទួលមរណភាពអស់រយៈពេល៣០ថ្ងៃមកហើយ ដែលធ្វើឲ្យរូបនាងផ្ទាល់ និងក្រុមគ្រួសារទាំងមូលមានទុក្ខជាពន់ពេក។ តែយ៉ាងណា នៅពេលនេះតារាស្រី គៀត សុវណ្ណាឡាង នៅតែមិនទាន់អស់អាល័យពីឪពុក ដោយសារតែនឹកឃើញអនុស្សាវរីយ៍ល្អៗកន្លងមកជាមួយគ្នា។
ក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ គៀត សុវណ្ណាឡាង បានបង្ហោះរូបជុំគ្រួសារ និងសរសេរសារថា «ប៉ា៣០ថ្ងៃហេីយដែរប៉ាទៅចោលកូន ពួកកូនពិតជានឹកប៉ាណាស់ កូននឹកសំឡេងប៉ាណាស់តែតែងខលមក កូនហា ថតចប់នៅហត់អត់? ញ៊ាំ អីនៅ មានចង់ញ៊ាំអីអត់?ប៉ាឲ្យអ្នកផ្ទះធ្វេីទុកឲ្យញ៊ាំ កូនពិតជាពិបាកធ្វេីចិត្តខ្លាំងណាស់ បេីមានជាតិក្រោយពិតមែនកូន សូមធ្វេីជាកូនប៉ាគ្រប់ៗជាតិ»។
គួរជម្រាបជូនថា មរណភាពដ៏ឆាប់រហ័សរបស់ឪពុកបង្កើតតារាសម្ដែងស្រីកញ្ញា គៀត សុវណ្ណាឡាង បានធ្វើឲ្យនាង និងក្រុមគ្រួសារសាច់ញាតិ មានការតក់ស្លុតជាខ្លាំង ក្នុងនោះគេក៏ឃើញមានអ្នកសិល្បៈប្រុសស្រីបានផ្ញើសារចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តជាហូហែរផងដែរ៕
មតិយោបល់