នេះមិនមែនជាលើកទីមួយនេះ ដោយកាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញបណ្ដាញ Facebook និង Twitter ថា ម្ចាស់បទ My heart will go on នាង Celine Dion ស្លាប់។

នៅថ្ងៃទី០៩ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ នៅលើបណ្ដាញសង្គម Facebook និង Twitter មានលេចធ្លាយនូវព័ត៌មានអកុសលមួយដោយបានសរសេរថា នាង Celine Dion ម្ចាស់បទកប៉ាល់ទីតានិក ទទួលមរណភាព ដោយមានខ្លះសរសេរថាស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខ្លះទៀតស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ។
ប្រភពព័ត៌មានជាច្រើនបានចែករំលែកនូវព័ត៌មាននេះ ដែលធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរហូតដល់សាមីខ្លួនចេញមុខបកស្រាយ។
នាង Celine Dion មិនបាននិយាយអ្វីច្រើននោះទេ គ្រាន់តែបញ្ជាក់ថានៅពេលនេះ នាងមិនទាន់ស្លាប់នោះទេ៕
មតិយោបល់