ព័ត៌មានសិល្បៈ និងកម្សាន្ត

Oh My God! ទេព បូព្រឹក្ស និង ជី ដេវីត ទម្លាយរូបថើបមាត់គ្នា ឡើងស្វីត ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា

 

(ភ្នំពេញ)៖ អ្នកគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញមានរូបភាពស្វីតៗជាច្រើនសន្លឹកត្រូវបានទម្លាយលើបណ្តាញសង្គមហ្វេសប៊ុក ពីសកម្មភាពរបស់តារាចម្រៀងប្រុសស្រីទាំងពីរផ្អែមល្ហែមនឹងគ្នា ដូចស្ករតាំងម៉ែ។

ភ្ជាប់ជាមួយរូបភាពមានថើមមាត់ផង និងស្និតស្នាលស័ក្តសមជាគូស្នេហ៍បែបយុវវ័យផង កញ្ញា ទេព បូព្រឹក្ស បានសរសេរសារយ៉ាងដូច្នេះថា «ទោះជាយ៉ាងណាក៏យើងមានអនុស្សាវរីយ៍ ល្អៗជាមួយគ្នា។ ដើរមួយជំហាន ហើយយើងគិតមួយជំហាន»។

គួរជម្រាបថា ចំណងស្នេហារវាងតារាចម្រៀងល្បី ទេព បូព្រឹក្ស និង ជី ដេវីត ត្រូវបានបង្ហាញជាសាធារណ:ជាយូរមកហើយ ខណ:ជានិច្ចកាលអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមនឹងទៅ នៅលើបណ្តាញសង្គម ដើម្បីបង្ហាញអ្នកគាំទ្រ ក្នុងនោះក្រៅពីសកម្មភាពស្វីតៗ គឺមានទាំងការជូនកាដូឲ្យគ្នាទៅវិញទៅមកជាដើម។ ខណ:អ្នកគាំទ្រតារាចម្រៀងទាំងពីរ កាលដែរឃើញបែបនេះហើយ គឺបានជូនពរគ្រប់ៗគ្នាឲ្យអ្នកទាំងពីរកាន់តែមានសុភមង្គលផងដែរ៕

 

មតិយោបល់