ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Im Chang-jeong វិល​មក​វិញ​​ជា​មួយ​នឹង​​សាច់​​រឿង​​តួ​​អា​​ក្រក់​​

តារាសម្តែង Im Chang-jeong​​ ដែល​ប្រិយ​មិត្តស្គាល់តាមរយៈ​ខែ្សរឿង​ Sex Zero ​​បាន​វិល​មក​ជួប​ប្រិយ​មិត្តវិញហើយ​តាម​រយៈខ្សែរឿង ‘Chang Soo’ ដែល​សម្តែងដោយ​រតារា​រួបនេះ​តែ​ម្តង ដឹកនាំសម្តែង​រឿង​ដោយ លោក Lee Deok-hee-I ហើយ​បញ្ចប់​ការថត​សាច់រឿង និង ដាក់បញ្ជាំង​នៅខែ ៥ ខាង​មុខនេះ ។

តាមរយៈ​សាច់រឿងនេះដែរ តម្រូវឲ្យ លោក Im chang jeong សម្តែងជាតួបងធំឬតួអាក្រក់​ ដែល​តារា​សម្តែង​រូបនេះ​មិនធ្លាប់​សម្តែង​ពីមុនមក ។

តារារូប​នេះ​បាន​និយាយថា បន្ទាប់​ពីលោកអាននូវសាច់រឿងនេះ​ទៅគួរឲ្យចង់សើច ហើយក៏ចង់យំដែរ​ដែល​តម្រូវឲ្យ​លោកសម្តែង​ជាតួ​បែបនេះ ។លោកក៏​បន្ត​ទៀត​ថា លោកនឹងខិតខំសម្តែងឲ្យអស់​ពីសមត្ថ​ភាព​ដែល​លោកមាន ។

សូមបញ្ជាក់សារជាថ្មី​ថា សាច់រឿងនេះ​នឹងចេញបញ្ជាំងនៅពាក់​កណ្តាលឆ្នាំនេះ​ហើយ ៕

មតិយោបល់