បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក នៅខេត្តសៀមរាប មានករណីវិជ្ជមានជំងឺកូវីដ-១៩ ជាលើកដំបូងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ គឺបានកើតមានឡើងលើស្ត្រីម្នាក់នៅក្នុងស្រុកពួក ដែលគាត់បានត្រឡប់មកពីខេត្តព្រះសីហនុ ហើយករណីវិជ្ជមានជំងឺកូវីដ-១៩ បានកើតមានឡើងជាបន្ទាប់ បើគិតមកទល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ហើយក្រុងសៀមរាបត្រូវបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ច្រើនជាងគេ ខណៈស្រុកអង្គរជុំ ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ ក្នុងនោះមាន ៖
– ក្រុងសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៧១នាក់ ក្នុងនោះព្យាបាលបានជាសះស្បើយចំនួន ៥០នាក់ និងកំពុងសម្រាកព្យាបាល២១នាក់ ។
– ស្រុកជីក្រែង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣២នាក់ ក្នុងនោះជាសះស្បើយចំនួន ០៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៨នាក់ ។
-ស្រុកសូទ្រនិគម មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣២នាក់ ក្នុងនោះជាសះស្បើយចំនួន ០២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣០នាក់ ។
-ស្រុកពួក មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១៩នាក់ ក្នុងនោះជាសះស្បើយចំនួន ១២នាក់ , ស្លាប់ចំនួន ០១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ០៦នាក់ ។
– ស្រុកប្រាសាទបាគង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១៣នាក់ ក្នុងនោះជាសះស្បើយចំនួន ០២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១១នាក់ ។
– ស្រុកក្រឡាញ់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ០៦នាក់ ប៉ុន្តែមិនទាន់មានអ្នកជាសះស្បើយទេ។
– ស្រុកបន្ទាយស្រី មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ០៣នាក់ និង បានជាសះស្បើយទាំង០៣នាក់ ។
– ស្រុកស្វាយលើ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ០១នាក់ និងបានជាសះស្បើយវិញហើយ ។
– ស្រុកវ៉ារិន មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ០១នាក់ និងបានជាសះស្បើយវិញហើយ ។
– ស្រុកស្រីស្នំ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ០១នាក់ ប៉ុន្តែមិនទាន់បានជាសះស្បើយទេ។
– ស្រុកអង្គរធំ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ០១នាក់ និងបានជាសះស្បើយវិញហើយ ។
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ មកពីខេត្តផ្សេង ដែលមកព្យាបាលជំងឺទូទៅ ឬ បើកអាជីវកម្មផ្សេងៗក្នុងខេត្តសៀមរាប សរុបចំនួន ២៦នាក់ ក្នុងនោះជាសះស្បើយចំនួន ០៨នាក់ , ស្លាប់ចំនួន ០១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៧នាក់ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨៣នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន១២០នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺខូចតម្រងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕
អត្ថបទ ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
មតិយោបល់