ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ​តី​តមិ​ត្ត​ប្រុ​ស​​​រប​ស់​ ​Br​i​t​n​ey​ ​S​pe​a​r​s​ ​ក្រុម​តា​លី​ប​ង់បា​ញ់​ស​ម្លា​ប់​

អតីតមិត្តប្រុសរបស់ នាង Britney Spears អាយុ ៤៤​ ឆ្នាំ​ លោក John Sundahl ត្រូវបានក្រុមតាលីបង់សម្លាប់​កាលពីសប្តាហ៍កន្លងទៅ នៅ អាហ្គានីស្ថាន ។​
លោក John Sundahl បានធ្វើការនៅប្រទេស​ដ៏រ៉ាំរ៉ៃហែកហួរ​ដោយសង្គ្រាម ​ជា​អ្នកបើកយន្តហោះ ដោយដឹកជញ្ចូន ឥស្សរជនបរទេស ។​
main_728
បើតាមប្រភពព័ត៌មាន បាន​ឲ្យដឹងថា មីសីលរបស់ ក្រុមតាលីបង់ បានវាយប្រហារ​ទៅលើ ឧត្ថម្ភាចក្រ ដែល​ Sundahl បើកសាកល្បង​នៅជិត​ទីក្រុងតាប៊ុល​។​
ប្រភពព័ត៌មាន ជិតស្និទ្ធនឹង​តារាចម្រៀងប៉ុបអាមេរិក បានប្រាប់ដល់ Elite Daily ថា អតីតប្តីរបស់នាង Britney Spears បានស្លាប់ ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ បងប្អូនប្រុសរបស់ John Sundahl បានប្រាប់ដល់សារព័ត៌មាន ថា បងប្អូនរបស់ខ្លួន ត្រូវបានក្រុមតាលីបង់ បាញ់សម្លាប់ នៅអាហ្គានីស្ថាន ។​
សូមរំឭកផងដែរថា Britney Spears នៅឆ្នាំ ២០១៤ ក៏លេចឭពាក្យចចាមអារាម ថា​មានទំនាក់ទំនង​ស្នេហាជាមួយនឹងគ្នាសារជាថ្មី ក្នុងអំឡុងពេលដែល ស្រីស្រស់រូបនេះទៅធ្វើការនៅប្រទេស​ អាហ្គានីស្ថាន ។ គូស្នេហ៍នេះ ចែកផ្លូវគ្នា នៅក្នុងឆ្នាំ ២០០៧ ៕​

មតិយោបល់